មន្ទីរពេទ្យកាល់ម៉ែត អំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរ និងជៀសវាងការបរិភោគ ចំណីអាហារគ្មានអនាម័យ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការគ្រោះថ្នាក់ចរាចរ និងបញ្ហាសុខភាព ដែលបណ្តាលមកពីការធ្វើចរាចរណ៍ និងការបរិភោគចំណីអាហារ នាឱកាសដែលប្រជាពលរដ្ឋកម្ពុជា អញ្ជើញចូលរួមក្នុងពិធីភ្ជុំបិណ្ឌនេះ, អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានអំពាវនាវឲ្យសាធារណជនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរ និងអនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការបរិភោគចំណីអាហារ គ្មានអនាម័យ និងទឹកកង្វក់ ដែលមានមេរោគ វីរ៉ុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។

ការអំពាវនាវនេះ ឯកឧត្តម ឈាង រ៉ា បានធ្វើឡើង ក្នុងឱកាសដែលមន្ទីរពេទ្យ ប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃបិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តមអគ្គនាយកបន្ថែមថា ការពុលចំណីអាហារភាគច្រើន បណ្តាលមកពីការរៀបចំចំណីអាហារ មិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ ដែលបានផលិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ឯកឧត្តម បានណែនាំ ឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលទានអាហារដែលស្អាត និងឆ្អិនជានិច្ច ហើយត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ ហើយប្រសិនបើមានបញ្ហាសុខភាពណាមួយ ត្រូវទៅកាន់មណ្ឌលសុខភាព ដែលនៅជិតបំផុត៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation