ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសាររំលែកទុក្ខជូនប្រធានាធិបតីឥណ្ឌូនេស៊ី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរព្រះរាជសាររំលែកទុក្ខ ថ្វាយពោះឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះ បានរងគ្រោះយ៉ាងដំណំដោយគ្រោះធម្មជាតិរញ្ជូយដីនិងរលកយក្សស៊ូណាមិ។

ព្រះរាជសាររំលែកទុក្ខរបស់អង្គព្រះមហាក្សត្រមានខ្លឹមសារដើមយ៉ាងដូច្នេះថា៖ « ឯកឧត្តមប្រធានាធិបតី ខ្ញុំមានសេចក្តីសោក សង្រេងដ៍មហាក្រៀមក្រំជាទីបំផុត បន្ទាប់ពីទទួលបានព័ត៌មានស្តីពីចំនួនមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញនៅលើកោះស៊ូទ្បាវ៉េស៊ី ដោយគ្រោះរញ្ជួយដីនិងរលកស៊ូណាមី ហើយដែលបានធ្វើអោយប្រជាជនឥណ្ឌូនេស៊ីជាង២លាននាក់ ទទូលរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិដ៏កំណាចនេះ។
ក្នុងកាល:ទេស:ប្រកបដោយសេចក្តីសោកសៅនេះ រាជវង្សសានុវង្សខ្មែរ និងប្រជារាស្ត្រកម្ពុជាយើងខ្ញុំ សូមផ្ញើជូនឯកឧត្តមនិង ក្រុមគ្រួសារនៃជនរងគ្រោះនូវការរំលែកទុក្ខដ៍ក្រៀមក្រំនិងសេចក្តីអាណិតជាពន់ពេក។

ក្នុងស្មារតីសាមគ្គីរួបរួម យើងខ្ញុំសូមប្រសិទ្ធិពរសូមអោយក្រុមជួយសង្គ្រោះបំពេញកិច្ចការ នៅតំបន់រងគ្រោះឱ្យទទួលបាន ជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និងសូមជូនពរជនរងគ្រោះនិងអ្នករងរបួសទំាងទ្បាយឆាប់បានជាសះស្បើយ ។
សូមឯកឧត្តមប្រធានាធិបតីទទួលយកនូវសេចក្តីក្រៀមក្រំក្នុងដួងហទ្ញទ័យអំពីខ្ញុំ ! »



សូមជំរាបថា មកដល់ពេលនេះ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដែលវាយប្រហារកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សកើនដល់ជាង១២០០នាក់ ខណៈរាប់ម៉ឺននាក់គ្មានទីជម្រក ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នាព្រឹកថ្ងៃទី០២ ខែតុលានេះ នៅប្រទេសឥណ្ឌូនេស៊ីដដែលនេះ កើតមានគ្រោះរញ្ជួយដីចំនួន ០២លើក ជាប់ៗគ្នានៅដែនកោះ Sumba ដែលមានចំងាយប្រហែល១,៦០០គីឡូម៉ែត្រ ពីភាគខាងត្បូងកោះ Sulawesi ដែលមានកម្រិតញ័រ ៥.៩រ៉ិចទ័រម្តងនិង ៦.០រ៉ិចទ័រម្តងទៀត ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍អំពីផលប៉ះពាល់និងចំនួនជនរងគ្រោះនៅឡើយទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation