ប្តីប្រពន្ធដែលបង្ហោះវីដេអូសម្លាប់សត្វព្រៃរកលុយតាម Youtubeចូលខ្លួមមកសារភាពទោសកំហុស
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែឧសភានេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្ត ហើយទទួលបានការថ្កល់ទោសពីសំណាក់មហាជន និង បន្ទាប់ពីមានការព្រមានចាត់វិធានការតាមផ្លូវច្បាប់ពីក្រសួងបរិស្ថាន។


ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមក ថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Youtube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។ នៅរសៀលថ្ងៃនេះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើ បែបនេះទៅទៀត។
សូមជំរាបថា ពីរនាក់ប្តីប្រពន្ធនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយក សត្វព្រៃ ជាច្រើន ប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀត ដើម្បីរកប្រាក់ចំណូល ៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation