ពីនេះពីនោះអំពីអ្នកដឹកនាំប្រទេសនានា
| ព័ត៌មានជាតិ
SHARE

យោងតាមសៀវភៅ National Geographic Kids Almanac 2019 អាមេរិកកំាង អោយដឹងថា មានអ្នកដឹកនំាប្រទេសមួយចំនួនលើប្រទេសយើងដែលលក្ខណៈពិសេសដោយទ្បែកគ្មាននរណាដូចក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាយើងជានាយករដ្ឋមន្រ្តីដែលបានកាន់តំណែងយូរជាគេបំផុតលើពិភពលោកយើងនេះ ពោលគឺចាប់តំាងពី១៩៨៥មកម្ល៉េះ។

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ធ្លាប់ជាសាស្ត្រចារ្យបង្រៀនភាសាបារំាងនិងគណិតវិទ្យានៅវិទ្យាល័យ មហាក្សត្រីយានី Margrethe II នៃប្រទេសដាណឺម៉ាក ជាស្តេចស្រីមួយអង្គក្នុងប្រវតិ្តសាស្ត្ររាជានិយមដាណឺម៉ាកក្នុងរយ:ពេលជិត៦០០ឆ្នំាមកនេះ ប្រធានាធិបតីហៃទី លោក Jovenel Moise ធ្លាប់ជាកូលីដាំចេកនៅកសិដ្ឋានចេក ព្រះចៅអធិរាជ Akihito នៃប្រទេសជប៉ុន ព្រះអង្គសព្វព្រះទ័យទតការចិញ្ចើមត្រីនិងបោះពុម្ភផ្សាយសៀវភៅកំរិតបណ្ឌិតវិទ្យាសាស្ត្រស្ពីអំពីត្រី នាយករដ្ឋម៉ុលហ្គាលី អ្នកនិយមកីទ្បាប្រណំាងម៉ូតូនិងចូលចិត្តជិះម៉ូតូ ប្រធានាធិបតីប៉ារ៉ាហ្គ័រយ លោក Horacio Cartes Jara ចេញរកស៊ីតំាងពីអាយុ១៩ឆ្នំា លោក Htin Kyaw ប្រធានាធិបតីមីយ៉ាន់ម៉ា ជាកូនប្រុសបង្កើតរបស់កវីនិព្ធដ៍ល្បីល្បាញ។

លោក Doris Leuthard ប្រធានាធិបតីស្វីស ចេះភាសា៤យ៉ាងជំនាញនិងជ្រៅជ្រះគឺ ១ បារំាង ២ អ៊ីតាលី ៣ អាទ្បីម៉ង់ ៤ អង់គ្លេស ព្រះមហាក្សត្រស៊ុយអែត ព្រះនាម Carl XVL Gustaf ទ្រង់សព្វព្រះទ័យលេងទ្បាននិងប្រមូលទិញទ្បានកីទ្បា លោកដូណល់ត្រំា ប្រធានាធិបតីអាមេរិកកំាង ចូលចិត្តពិសារការ៉េមកី Cherry Vanilla លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស ជាអ្នកចូលចិត្តឬងប់ងល់និងការបង្ហាញម៉ូត ៕ អត្តបទ ៖ ខៀវ កូទ្បា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation