ដឹងទេ រថយន្តទី១របស់សម្តេចតេជោ មានអាយុកាល៥០ឆ្នាំហើយ !
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ រថយន្ដតូយ៉ូតា ដែលជារថយន្តដំបូងរបស់សម្ដេចតេជោ ហ៊ុន សែន ជិះតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ១៩៧៩នោះត្រូវបាននាំយកពីបញ្ជាការដ្ឋានអង្គរក្ស មកដាក់បង្ហាញនៅវិមានឈ្នះឈ្នះ ដើម្បីបញ្ជាក់អំពីវត្ថុតាងក្នុងប្រវត្តិសាស្ត្រនៃដំណើរដ៏ជូរចត់របស់សម្តេចនាគ្រានោះ។

បើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ឯក យ៉ាត់ ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា រថយន្ដដែលសម្ដេចតេជោ ហ៊ុន សែន ជិះដើម្បីចេញទៅតស៊ូរំដោះជាតិ ដើម្បីផ្ដួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ គឺម៉ាក Toyota ពណ៌ស ផលិតនៅឆ្នាំ១៩៦៨ ដែលគិតរហូតមកដល់ពេលបច្ចុប្បន្នរថយន្តនេះមានអាយុ ៥០ឆ្នាំ។

ឧត្តមសេនីយ៍ឯក យ៉ាត់ ទូច បានបញ្ជាក់ទៀតថា រថយន្ដដែលសម្ដេចប្រើប្រាស់នេះ គឺវៀតណាមជាអ្នកផ្ដល់ឲ្យសម្ដេចជិះបំពេញការងារនៅឆ្នាំ១៩៧៩ រួមជាមួយសម្ភារផ្សេងៗមួយចំនួនទៀត។
មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស បានអះអាងទៀតថា ការយកមកដាក់តាំងបង្ហាញក្នុងវិមានឈ្នះឈ្នះ ដើម្បីឲ្យកូនខ្មែរជំនាន់ ក្រោយបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិនៃការតស៊ូរំដោះជាតិរបស់សម្តេចតេជោ និងដើម្បីបញ្ជាក់ឲ្យឃើញពីវត្ថុអនុស្សាវរីយ៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើការតស៊ូនាគ្រានោះ និងដើម្បីឲ្យកងទ័ពជំនាន់ក្រោយរៀនសូត្រ អំពីវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ដែលបានខិតខំតស៊ូរំដោះកម្ពុជាចេញពីរបប ប៉ុល ពត ហើយបានដឹកនាំប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា រថយន្តអាយុកាល៥០របស់ សម្តេចដាក់តាំងបង្ហាញ នៅវិមានឈ្នះឈ្នះនេះ សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានចុះត្រួតពិនិត្យនូវរថយន្ត និងវិមានឈ្នះឈ្នះនេះផងដែរ ដើម្បីជំរុញដល់ការពន្លឿន នៃការសាងសង់ឲ្យរួចរាល់មុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។ វិមាននេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation