រថយន្ដគ្លីនិកចល័តទំនើបៗ២០គ្រឿងដែលជាជំនួយរបស់ចិន នឹងត្រូវបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត នាថ្ងៃនេះ មានរៀចំពិធីប្រគល់-ទទួលរថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ក្នុងចំណោមរថយន្តគ្លីនិកចល័ត៤០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ដោយមានគំនិតផ្តួចផ្តើមរបស់មេដឹកនាំកំពូលប្រទេសទាំងពីរគឺ សម្ដេចតេជោ ហ៊ុនសែននិងលោក ស៊ី ជីងពីង ទើបកើតមាននូវការផ្គត់ផ្គង់រថយន្តគ្លីនិកចល័តនេះឡើង។

ឯ.ឧ ម៉ម ប៊ុនហេង បន្តថា ក្នុងដំណាក់កាលទី១ ភាគីចិនប្រគល់រថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ឲ្យក្រសួងសុខាភិបាលនាពេលនេះ។ រីឯ២០គ្រឿងទៀត ក្នុងតំណាក់កាលទី២ នឹងត្រូវបានបញ្ជូនមកយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា រថយន្តគ្លីនិកចល័តនេះ មានបំពាក់នូវសម្ភារ:ព្យាបាលទំនើប ចំនួន៧ផ្នែក និង២២ប្រភេទ អាចព្យាបាលជំងឺទូទៅគ្រប់ប្រភេទ ក្នុងការបំពេញតំរូវការរបស់អ្នកជំងឺបាន ដែលមានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារៈបរិក្ខារពេទ្យទាំងអស់។

សូមជំរាបថា គ្លីនិកចល័តទាំងនេះ នឹងត្រូវបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ដែលនឹងចូលរួមចំណែកបង្ខិតសេវាសុខាភិបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation