រថយន្តទី១ដែលសម្តេចតេជោប្រើប្រាស់ក្នុងកិច្ចការរំដោះជាតិត្រូវបានយកមកដាក់តាំងវិមានឈ្នះឈ្នះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រថយន្តដែលសម្តេចតេជោ ហ៊ុន សែន ជិះជាលើកដំបូងក្នុងកិច្ចការតស៊ូរំដោះជាតិកាលពីទស្សវត្តន៍៧៩ យកដាក់តាំងនៅវិមានឈ្នះឈ្នះនៅថ្ងៃទី០១ ខែតុលានេះ។

រថយន្ដតូយ៉ូតាអាយុ៥០ឆ្នាំដែលជារថយន្តដំបូងរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រើប្រាស់ក្នុងកិច្ចការតស៊ូ រំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ១៩៧៩នោះ ត្រូវបានយកពីអគ្គបញ្ជាការដ្ឋានអង្គរក្សមកដាក់បង្ហាញ នៅវិមានឈ្នះឈ្នះ ដើម្បីបញ្ជាក់អំពីវត្ថុតាង ក្នុងប្រវត្តិសាស្រ្តនៃដំណើរដ៏ជួចត់របស់សម្តេចនាគ្រានោះ ដើម្បីបង្ហាញជូន ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលនឹងចូលរួមក្នុងពិធីរំលឹកខួប ២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាពេលខាងមុខ។

សូមជំរាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ កម្ពុជានឹងប្រារព្ធខួប ២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០១៨ រួមគ្នាជាមួយនឹងពិធីសម្ពោធជាផ្លូវការ វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសន្តិភាពនិង ការបញ្ចប់ សង្គ្រាមនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation