ក្រសួងធនធានទឹក ៖ ភ្លៀងនឹងបន្តធ្លាក់ពីបង្គួរទៅច្រើនក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១-៧ តុលា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹង ថា ភ្លៀងនឹងបន្តធ្លាក់ពីបង្គួរទៅច្រើនក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែតុលា នេះ រហូត​ដ​ល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨។ សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្ដុនិយម បានឲ្យដឹងបន្ត ថា បន្ទាប់ពីបានតាម​ដាន​ស្ថាន​ភាពអាកាសធាតុរួចមក ឃើញ ថា ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹង​ធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពដូចជា៖
-ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងក្របខណ្ឌទូទាំងប្រទេស។​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្របខណ្ឌទូទាំងប្រទេស។

ដូច្នេះក្រសួងធនធាន និងឧត្ដុនិយម បានអំពាវនាវ​ដ​ល់​​ប្រជាពលរដ្ឋ មានការប្រុងប្រ​យ័ត្ន ពិសេសនៅទំនាបកណ្ដាល និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ច្រើន ដែល​អាចបង្កជា​ជំនន់ទឹក​ភ្លៀង៕ អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation