សម្តេចតេជោ ប្រកាសប្រាប់ជូនជនរួមជាតិថា បេសកម្មរបស់សម្តេចសង្ខេបដោយពាក្យមួយថា « ជោគជ័យ»
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ថា « ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ!» ។សម្តេចតេជោបញ្ជាក់បែបនេះលើទំព័រហ្វេសបុកផ្លូវការនៅព្រឹកព្រលឹមថ្ងៃច័ន្ទនេះ។


សម្តេចតេជោបានរៀបរាប់ក្នុងខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា៖
«កម្ពុជាមាតុភូមិខ្ញុំយៈពេលយូរ ឬឆាប់យ៉ាងណាក៏អារម្មណ៍នៃការវិលត្រឡប់មកជាន់ទឹកដីកម្ពុជាមាតុភូមិនៅតែពោរពេញដោយក្តីទន្ទឹង។
ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ! » ។
ខ្ញុំសូមអរគុណ ដល់ជនរួមជាតិទាំងអស់ដែលតែងតែគាំទ្រនឹងតាមដានរាល់សកម្មភាពរបស់ខ្ញុំនៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈFacebook Page របស់ខ្ញុំក្តី ឬតាមរយៈបណ្ដាញសារព័ត៌មានទាំងឡាយក្តី។ ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំ ជំនួសការនឿយហត់ផ្លូវកាយដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោង យប់ជាថ្ងៃ។


ខ្ញុំក៏សូមអរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយមកជួបសំណេះសំណាលជាមួយខ្ញុំ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថាយើងនឹងជួបគ្នាជាថ្មីម្តងទៀត។»


សូមជំរាបថា សម្តេចតេជោហ៊ុនសែន និងគណប្រតិភូគ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃច័ន្ទនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation