មនុស្ស ចាស់គឺជាធនធាន ដ៏មានសារសំខាន់បំផុត
| ព័ត៌មានជាតិ
SHARE

រតនគិរី: នេះជាការលើកឡើង របស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង និងលោក ជំទាវ បានទទួលជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកយាយលោកតាដែរជា និវត្តន៍ជនចំនួន៣០ នាក់នៅភូមិគ្រឹះឯកឧត្តមព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨នេះ ។


មានប្រសាសន៍សំណេះសំណាលនាឳកាសនេះឯកឧត្តមបានចាត់ទុកមនុស្សចាស់គឺ ជាធនធានដ៏មានសារសំខាន់បំផុតលោកបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដល់ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយៗមនុស្សចាស់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដែជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ។ ចំណុចទាំងអស់នេះយើងអាចមើលឃើញថាមរតកទាំងអស់នេះមិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយ គតិបណ្ឌិត ការអប់រំប្រៀនប្រដៅនិងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ។ជាងនេះទៅទៀតព្រឹទ្ធឳវានិងដំបូន្មានមនុស្សចាស់គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដល់រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គម ជាតិកម្ពុជា ។

ឯកឧត្តមព្រឹទ្ធាចារ្យបានសម្តែងនូវការដឹងគុណចំពោះមនុស្សចាស់ដែលបាន បន្សល់ទុកនូវបទពិសោធន៍ល្អសម្រាប់មនុស្សជំនាន់ក្រោយដើម្បីយកទៅអនុវត្តន៍អោយបានជោគជ័យនូវរាល់កិច្ចការផ្សេងៗនៅក្នុងសង្គមជាតិ។ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ក៏បាន អំពាវនាវផងដែរចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពាណិជ្ជករ និងប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយឧបត្ថម្ភគាំទ្រ និងចូលរួមវិភាគទានទាំង កម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្ភារៈជួយដល់ជនចាស់ជរាជួបការលំបាកក្នុងខេត្តរតនគិរីទាំង មូល ដើម្បីជាការតបស្នងសងគុណផង និងជួយអោយពួកគាត់មានភាព កក់ក្តៅក្នុងចិត្ត មិនមានភាពឯកកោផង។


នៅក្នុងឪកាសនេះឯកឧត្តមព្រឹទ្ធាចារ្យនិងលោកជំទាវ ក៏បានចែកអំណោយរបស់ រាជរដ្ឋាភិបាលជូនដល់លោកយាយ លោកតា អ៊ំ ពូមីង ដែលបានចូលរួម ក្នុង១នាក់ទទួលបាន ម៊ី១កេស និងថវិការ៥ម៉ឺនរៀល ឃីតមួយកញ្ចប់ក្នុងនោះមាន សារុង ១ ក្រមា ១ មុង ១ ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation