កម្ពុជារកបានមេដាយមាស២ពីព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ម៉ុងហ្គោលី
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងនាល្ងាចថ្ងៃទី ១០ ឧសភានេះ ដោយបានសម្តែងការអបអរសាទរទៅដល់ក្រុមកីឡា​តេក្វាន់ដូ ITFកម្ពុជា ដែលបានប្រកួតឈ្នះ​មេដាយ​មាស០​២ និង​សំរឹទ្ធ​០១​គ្រឿង ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ម៉ុងហ្គោលី។

​បើ​តាម​​ការ​លើក​ឡើង​របស់​ ឯក​ឧត្ដម កែប រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និង ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា ដណ្ដើម​បាន​មេដាយ ០​៣ គ្រឿង ក្នុង​នោះ មេដាយ​មាស ០២​គ្រឿង និង​មេដាយ​សំរឹទ្ធ​០១​គ្រឿង ដោយ​កីឡាករ​វ័យ​ក្មេង​ពីរ​រូប និង កីឡាករ​​ជើងចាស់ ប៉ាល់ ជីវ័ន្ត ម្ចាស់​មេដាយ​ប្រាក់​ពិភព​លោក នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុង​​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ​នៅ​ប្រទេស​ម៉ុងហ្គោលី

សូមជំរាបថា ការ​ដណ្ដើម​បាន​មេដាយ​០៣​គ្រឿង​ក្នុង​កីឡា​ តេក្វាន់ដូ ITF ​នេះ​ជា​មោទនភាព​ដ៏​ធំធេង​​មួយ​​សម្រាប់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​អាច​​បង្ហាញ​​ថា សមត្ថភាព​​របស់​កីឡាករ​កម្ពុជា មិន​ចាញ់​កីឡាករ​បរទេស​ឡើយ។

គួរ​រំឭក​ថា សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន ២៤ រូប (នារី០២រូប) ទៅ​ចូលរួម​ព្រឹត្តិការណ៍​ខាង​លើ កាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ខណៈ​ដែល​ការ​ប្រកួត​ជា​ផ្លូវការ ចាប់​ឡើង​នា​ថ្ងៃ​ទី១០ រហូតល់ថ្ងៃទី១៣ ខែ​ឧសភា​ខាង​មុខ​នេះ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation