សម្តេចតេជោ ថ្លែងចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាល កម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន
| ព័ត៌មានជាតិ
SHARE

ញ៉ូវយក៖ កាលពីព្រឹកមិញថ្ងៃទី ២៨ កញ្ញា ២០១៨(ម៉ោងនៅញ៉ូវយក សហរដ្ឋអាមេរិក) នៅសណ្ឋាគារហ៊ីលថុន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ តំណាង ក្រុមហ៊ុន GE Global Growth និងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា ស្តីពីការវះកាត់ប្រកបដោយ សុវត្ថិភាពឆ្នាំ ២០២០ រវាងកម្ពុជានិងមូលនិធិ GE។


សម្តេចតេជោនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិ បត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងតំណាងក្រុមហ៊ុន GE Global Growth បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការគាំពារសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា។


បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើស្តីពីការវះកាត់ ប្រកបដោយសុវត្តិភាព ឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE ដែលចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រុមហ៊ុន GE Global Growth ដែលនឹងបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation