សម្តេចតេជោ ហ៊ុន សែន គ្រោងអញ្ជើញទៅទស្សនកិច្ចប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើង នៅចុងខែវិច្ឆិកា និងដើមខែធ្នូ ២០១៨ ខាងមុខ
| ព័ត៌មានជាតិ
SHARE

ញ៉ូវយក៖ នៅរសៀលថ្ងៃទី ២៨ កញ្ញាដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ខាតហ្កា ប្រាសាដ សាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។


ក្នុងជំនួបនេះ សម្តេចតេជោ បានសំដែងនូវក្តីរីករាយដែលមានឱកាសបានជួបពិភាក្សាទ្វេភាគីជាមួយគ្នា ឯកឧត្តមនាយករដ្ឋមន្រ្តី សារជាថ្មីនៅសហរដ្ឋអាមេរិក។ សម្តេចតេជោបានថ្លែងនូវអំណរគុណជូនចំពោះប្រទេសនេប៉ាល ដែលបានបញ្ជូនអ្នកអង្កេតការណ៍ របស់ខ្លួន ទៅពិនិត្យមើលដំណើរការបោះឆ្នោតសកលនីតិកាលទី៦ កាលពីពេលថ្មីៗនេះនៅកម្ពុជា ដោយបានវាយតម្លៃខ្ពស់ ចំពោះដំណើរការបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបប្រជាធិបតេយ្យ និងលទ្ធផលគឺ ទទួលយកបាន។


សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបថា សម្តេចបានទទួលសំបុត្រអញ្ជើញពីឯកឧត្តមនាយករដ្ឋមន្រ្តី ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំគណបក្សនយោបាយនិយមកណ្តាល នៅប្រទេសនេប៉ាល់ ក្នុងពេលខាងមុខ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ពិសេសអញ្ជើញទៅទស្សនាតំបន់ប្រវត្តិរបស់ព្រះពុទ្ធផងដែរ។


នៅក្នុងជំនួបពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការបរទេសនៃ ប្រទេសទាំងពី រធ្វើការពិភាក្សាគ្នាជុំវិញការរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើង នៅចុងខែវិច្ឆិកា និងដើមខែធ្នូ ២០១៨ ខាងមុខ ជាពិសេសគឺរៀបចំនូវកិច្ចព្រមព្រៀង និងអនុស្សារណះនៃការយោគយល់គ្នា សម្រាប់ចុះហត្ថលេខាជាមួយគ្នា ដែលនឹងមានសេចក្តីប្រកាសរួមនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ លើលិខិតឆ្លងដែនការទូតនិងផ្លូវការ កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគ អនុស្សារណះស្តីពីការពិគ្រោះពិភាក្សាខាង នយោបាយ រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ ។


ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានសំដែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ភ្លូកទឹកផ្លូកដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនាំមកនូវស្ថេរភាពនយោបាយដ៏ល្អសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសន្យាថានឹងរៀបចំទទួលសម្តេចតេជោ អោយបានល្អ និងជោគជ័៏យក្នុងពេលអញ្ជើញទៅ បំពេញទស្សនៈកិច្ចនៅប្រទេសនេប៉ាល់នៅពេលខាងមុខ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation