វត្តមានសម្តេចតេជោ ក្នុងទីក្រុងNew York ទទួលបានស្វាគមន៍យ៉ាងកុះករពីពលរដ្ឋខ្មែរ ជាច្រើនរូបដែលមកពីបណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិកនិងកាណាដា
| ព័ត៌មានជាតិ
SHARE

ញ៉ូវយក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងNew York សហរដ្ឋអាមេរិកដោយ សុវត្ថិភាពដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ដំណើរអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ជាបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបង្ហាញវត្តមាន របស់កម្ពុជានៅលើ ឆាកអន្តរជាតិ និងជាការលើកកេត្យានុភាព និងកិត្តិយសរបស់ជាតិកម្ពុជាលើឆាកអន្តរជាតិផងដែរ។

សូមជំរាបថា យោងតាមការផ្សាយផ្ទាល់ពីទំព័រហ្វេសបុកផ្លូវការរបស់សម្តេចតេជោ និងបណ្តាសារព័ត៌មានឱ្យដឹងថា សម្តេចតេជោ ហ៊ុនសែន និងគណប្រតិភូ បានអញ្ជើញដល់សណ្ឋាគារ មីលីនៀម ហីលតុន (Millennium Hilton) ក្នុងទីក្រុងញ៉ូវយក នៅវេលាម៉ោងប្រមាណ ៤រសៀល ម៉ោងនៅសហរដ្ឋអាមេរិច ដែលត្រូវនឹងម៉ោងប្រមាណទើប៣ភ្លឺម៉ោងនៅកម្ពុជា ដែលមានវត្តមានប្រជាពលរដ្ឋខ្មែររាប់រយនាក់រង់ចាំ ទទួលស្វាគមន៍ដំណើរទៅដល់របស់សម្តេច ប្រកបដោយភាពកក់ក្តៅ ស្រលាញ់គាំទ្រ។

សូមជំរាបបន្ថែមថា បងប្អូនខ្មែរ ដែលរង់ចាំទទួលវត្តមានរបស់សម្តេចតេជោនៅ សហរដ្ឋអាមេរិចនោះ គឺជាពលរដ្ឋដែលអញ្ជើញ មកពីបណ្តានានាជាច្រើន នៃសហរដ្ឋអាមេរិច និងប្រទេសកាណាដា ៕

សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនានានៃមហាសន្និបាតលើកទី៧៣នៃអង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅចំពោះមុខមេដឹកនាំ លើពិភពលោក ដែលចូលរួមនៅក្នុងមហាសន្និបាតនោះផងដែរ។ សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងថ្លែងនៅថ្ងៃទី២៨ ខែកញ្ញា នោះ នឹងផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល សម្រេចបាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួមផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation