សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យអគ្គនាយករងនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិនជួបពិភាក្សាការងារ
| ព័ត៌មានជាតិ
SHARE


ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបពិភាក្សាការងារជាមួយឯកឧត្តមឆិន ស៊ីគូ CHEN SHIQU អគ្គនាយករងនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌក្រសួងសន្តិសុខសាធារណៈរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។


បន្ទាប់ពីជំនួបចប់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងប្រាប់អ្នកកាសែតថា ក្រុមដែលចូលជួបជាមួយសម្តេចក្រឡាហោម ស ខេង គឺជាក្រុមដែលមកប្រជុំលើកទី២ ប្រចាំឆ្នាំ បន្ទាប់ពីបានធ្វើការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៦ ដែលកាលនោះមានឯកឧត្តមស៊ី ជីងពីង ប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា និងបានជួបពិភាក្សាការងារជាមួយសមម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានធ្វើជាអធិបតីនៅក្នុងការចុះកិច្ចព្រមព្រៀងទាំងនោះ។ ហើយទាំងពីនោះមក គឺឃើញថា មានការជម្រុញការអនុវត្ត និងធ្វើឲ្យមានការរាយការណ៍ ផ្លាស់ប្តូរព័ត៍មានជម្រុញការអនុវត្តសម្រាប់ឆ្នាំក្រោយទៀត។ កិច្ចប្រជុំលើកទី២នេះ ធ្វើនៅរាជធានីភ្នំពេញ ហើយភាគីកម្ពុជា គឺជាអ្នកទទួលបន្ទុកជាម្ចាស់ផ្ទះ។


លោកជំទាវបានបន្តថា នៅក្នុងជំនួបពិភាក្សានេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការសាទរចំពោះលទ្ធផលនៃកិច្ចពិភាក្សាគ្នារបស់ក្រុមការងារនៃប្រទេសទាំងពីរ ដោយហេតុថា ភាគីទាំងពីរបានឯកភាពគ្នាទៅលើរបាយការណ៍ ក៏ដូចជាឯកភាពទៅលើចំណុចដែលខ្វះចន្លោះ ហើយនិងត្រូវបន្តជម្រុញអនុវត្តនៅក្នុងឆ្នាំ២០១៨។ ដោយសម្តេចក្រឡាហោម ស ខេង បានជូនពរឲ្យកិច្ចសហប្រតិបត្តិការធ្វើឲ្យសម្រេចជោគជ័យនៅក្នុងការកំណត់ដែលបានដាក់ចេញរួចហើយ ដើម្បីឲ្យស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលដែលមានឆន្ទៈដូចគ្នានៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation