ធនាគារអភិវឌ្ឍន៍អាស៊ីADB៖ កម្ពុជានឹងនៅតែបន្តមានកំណើនសេដ្ឋកិច្ចចំនួន៧% នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា កម្ពុជាបន្តរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ ដែលគាំទ្រដោយ ការនាំចេញ និងតម្រូវការក្នុងស្រុក។
តាមរយៈសេចក្ដីប្រកាសដែលចេញផ្សាយនាថ្ងៃទី២៦ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់បន្ថែមថា កម្ពុជាក៏នឹងមានកំណើនសេដ្ឋកិច្ចចំនួន៧% នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។

ADB បានឲ្យដឹងថា ផលិតផលសរុបនៅក្នុងស្រុករបស់កម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ នៅក្នុងឆ្នាំ២០១៨ ដែលនាំឲ្យមានការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់នឹងមានលទ្ធផលល្អប្រសើរ ព្រម ទាំងធ្វើឲ្យមានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។

នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា អ្នកស្រីស៊ុននីយ៉ា ឌុរ៉ានី ចាម៉ាល(Sunniya Durrani – Ja mal) បានលើកឡើងតាមរយៈសេចក្ដីប្រកាសដដែលថា៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំ ដោយសារតែកំណើនការនាំចេញដ៏រឹងមាំការកើនឡើងនៃចំនួនភ្ញៀវទេសចរ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការ ពង្រីកគោលនយោបាយសារពើរពន្ធ។ ប៉ុន្តែកំណើរប្រាក់ឈ្នួកដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្ករឲ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រ ជែង ជាមួយនឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប។

ADB បន្ថែមថា ការកើនឡើង នៃចំណាយរបស់រដ្ឋាភិបាល ដោយសារតែការបង្កើនការវិនិយោគសាធារណៈ និងបៀវត្សសម្រាប់វិស័យសាធារណៈ ក៏ជាកត្តាមួយជួយរុញច្រានសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៨នេះផងដែរ។ ជាមួយគ្នានេះ ADB បានបន្តថា ការនាំ ចេញរបស់កម្ពុជា នៅក្នុងឆមាសទី១នៃឆ្នាំ២០១៨ បានកើនឡើងចំនួន១៣,៣% ខណៈការនាំចូលបានកើនឡើងដល់ ២៥,៧%៕ អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation