សម្តេចតេជោ បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស មរណទុក្ខ របស់រដ្ឋវៀតណាម
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនិងគណះប្រតិភូ នៃប្រទេសជាមិត្តនានារបស់វៀតណាម ចំនួន១១ ប្រទេស ផ្សេងទៀត រួមមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បាន អញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋ សង្គមនិយ មវៀតណាមហើយ កាលពីព្រឹកថ្ងៃទី ២៦កញ្ញា ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្តសព ឯកឧត្តមប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០ និង ៥នាទី ព្រឹកថ្ងៃទី២១កញ្ញាកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តមប្រធានរដ្ឋវៀតណាម បានប្រារព្វពិធីតម្កល់ជាផ្លូវការរយះពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧កញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បី អនុញ្ញាតឲ្យគណះប្រតិភូបរទេសនានា អញ្ជើញចូលគោរព វិញ្ញាណក្ខន្ធសព។ នៅចំពោះ មុខមជ្ឈូសសពដែលប្រារព្វពិធីតម្កល់ជាផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូ ជាន់ខ្ពស់របស់ព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញលំអោនកាយគោរពចំពោះ វិញ្ញាណក្ខន្ធ សពឯកឧត្តមប្រធានរដ្ឋវៀតណាម។ យោងតាមការដកស្រង់ការផ្សាយ ពីវិទ្យុរដ្ឋរបស់ប្រទេស វៀតណាម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ត្រាន ដាយក្វាង បានទទួលមរណភាព បន្ទាប់ ពី ឯកឧត្តម បានរងនូវការវាយប្រហារ ដោយជំងឺយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តមបានទទួលមរណភាព នៅ ម៉ោង១០៖០៥នាទីនៅមន្ទីរពេទ្យ យោធា ក្នុងទីក្រុងហាណូយ បើទោះបីជាមានការជួយសង្រោ្គះ យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យចំណានៗរបស់វៀតណាម។ ភ្លាមៗបន្ទាប់ពីទទួលបាននូវ ដំណឹង ដ៏ក្រៀមក្រំបំផុតនោះ គឺនៅ ថ្ងៃទី២១កញ្ញានោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោនាយករដ្ឋមន្រ្តី បានផ្ញើសារនូវ លិខិតចូលរួមមរណទុក្ខជូន ឯកឧត្តមនាយករដ្ឋមន្រ្តី វៀត ណាម ង្វៀន ស៊ុនហ្វួក ចំពោះការបាត់ បង់ ឯកឧត្តមប្រធានរដ្ឋវៀតណាម។ ក្នុងសារលិខិត របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន បញ្ជាក់ ថា៖ មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺ ជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និង ប្រជាជន វៀតណាម និងក៏ជាការបាត់បង់មិត្តដ៏ល្អ របស់ កម្ពុជា។

ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិស និង ការបួងសួងរបស់សម្តេច គឺស្ថិតនៅ ជា មួយ ឯកឧត្តមនិងប្រជាជនវៀតណាមជានិច្ច»។ សារ លិខិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «តាងនាមរាជរដ្ឋាភិបាល និង ប្រជាជន កម្ពុជា សម្តេចសូមសម្តែង នូវសមាន ចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ ដូច ជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់ បង់មនុស្សជាទីស្រលាញ់នេះ»។ ឯកឧត្តម ត្រាន់ ដាយក្វាង បានស្បថចូលកាន់តំណែង ជាប្រធាន រដ្ឋវៀតណាម នៅក្នុងខែមេសា ឆ្នាំ២០១៦ ដោយ ជំនួសតំណែង ឯកឧត្តម Truong Tan Sang ។

ឯកឧត្តម ត្រាន់ ដាយក្វាង កើតនៅក្នុងឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh។ ឯកឧត្តមបានបញ្ចប់ ការ សិក្សា ពីសាកលវិទ្យាល័យនគរបាលប្រជាជន វៀត ណាម និងសាលាភាសាបរទេស ក្រោមក្រសួង មហា ផ្ទៃ ដែលបច្ចុប្បន្នជាក្រសួងសន្តិសុខ សាធារណៈ។

ឯកឧត្តមក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យ ដោយមាន សញ្ញាបត្រ បណ្ឌិតផ្នែកច្បាប់ មុននឹង ចូល កាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន នៃក្រុម ប្រឹក្សា សន្តិសុខ។ បន្តមកទៀត ឯកឧត្តមបានក្លាយជា អនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈ នៅ ឆ្នាំ២០០៦។ ក្នុងខែសីហាឆ្នាំ២០១១ ឯកឧត្តម ត្រាន់ ដាយក្វាង ត្រូវបានដំឡើងតំណែង ជា រដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ រហូត ដល់ ខែមីនាឆ្នាំ២០១៦ មុនក្លាយជាប្រធានរដ្ឋវៀតណាម។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស មរណទុក្ខ របស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្សប្រជាជន កម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិ បាល និងប្រជាជនវៀតណាម ចំពោះមរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃ សាធា រណ រដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ។

មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មាន អនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំ មកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀត របស់ប្រជាជាតិវៀតណាម។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation