ប្រធានាធិបតីតួកគីទទូចឲ្យរៀបចំរចនាសម្ព័ន្ធអង្គការសហប្រជាជាតិ និង ក្រុមប្រឹក្សាសន្តិសុខឡើងវិញ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីទួរគី Recep Tayyip Erdogan និយាយថា អង្គការសហប្រជាជាតិ កំពុងប្រឈមទៅនឹងការខូចកេរ្តិ៍ឈ្មោះ ក្នុងនាមជា អង្គការមួយដែលតែងតែទទួលបរាជ័យ ដោយសារតែអំណាចទាំងមូលរបស់អង្គការនេះគឺស្ថិតក្នុងដៃ របស់មហាអំណាចទាំង៥ នោះ។ដោយប្រធានាធិបតីទួរគី អះអាងថា ស្ថាប័ននេះ គួរតែវាត្រូវរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ជាពិសេសសមាសភាពក្រុម ប្រឹក្សាសន្តិសុខ។

លោកប្រធានាធិបតី Erdogan បានប្រាប់មេដឹកនាំពិភពលោកនៅមហាសន្និបាតកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិកំពុង ងាកឆ្ងាយពីលទ្ធភាពក្នុងការនាំមកនូវសុខសន្តិភាពនិងសុខុមាលភាពរបស់ពិភពលោក តាមការរំពឹងទុករបស់មនុស្សជាតិនោះ។

ការអះអាងរបស់ប្រធានាធិបតីទួរគីបែបនេះ ដោយយោងទៅតាមស្ថានភាពអាក្រក់នៅប្រទេសបូស្នៀរ,រ៉ាវ៉ាន់ដា និងប៉ាឡេស្ទីន ហើយបាននិយាយថា ស្ថាប័នពិភពលោកមួយនេះ ត្រូវតែរៀបចំរចនាសម្ព័ន្ធឡើងវិញបើសិនជាចង់ជោគជ័យលើកិច្ចការរបស់ ខ្លួននោះ។

លោក Erdogan បាននិយាយថា "យើងជឿជាក់ថា នៅពេលយើងនិយាយថា ពិភពលោកធំជាងប្រាំ យើងនឹងក្លាយជាសំលេង នៃមនសិការជាទូទៅនៃមនុស្សជាតិទូទាំងពិភពលោក ។

ពាក្យថា ប្រាំ របស់ប្រធានាធិបតីទួរគី គឺសំដៅទៅលើ សហរដ្ឋអាមេរិក ,ចិន,រុស្ស៊ី,បារាំង និងអង់គ្លេស ដែលមហាអំណាចទាំង៥នេះ ជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ហើយក៏ជាក្រុមតែ មួយគត់ ដែលមានអំណាចវ៉េតូ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation