សម្តេចតេជោ អញ្ជើញទៅដល់ប្រទេសវៀតណាមដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីវៀតណាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសវៀតណាមហើយ ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តម ត្រាន ដៃក្វាង (Tran Dai Quang) អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។

សូមជម្រាបថា បន្ទាប់ពី ពិធីគោរពវិញ្ញាណក្ខណ្ឌ សម្ដេចតេជោ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម និងក្រុមគ្រួសារ ព្រមទាំងសរសេរនៅលើក្រាំងចូលរួមរំលែកទុក្ខ។

នៅរសៀលថ្ងែដដែលនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងទទួល ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម លី ណាក់យៀន (Lee Nak-yeon) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ តាមការស្នើសុំ របស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ។
តាមគម្រោងសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកកាន់មាតុភូមិវិញ នៅរសៀលថ្ងៃដដែលនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation