ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ ក្នុងក្របខណ្ឌជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិនបានកម្ពុជា លើវិស័យសំខាន់ៗជាច្រើន
| ព័ត៌មានជាតិ
SHARE

កាលពីរាត្រីថ្ងៃទី២៥ខែកញ្ញា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួបលើក ទី៦៩នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ Freat Duke(អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់)។
នាឱកាសនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏បញ្ជាក់ថា ពិធីបុណ្យខួបលើកទី៦៩នៃការ បង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុ ស្សាវរីយ៏៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាង កម្ពុជា -ចិន ដែលត្រូវបានបន្តពង្រឹងនិងពង្រីកថែមទៀតកានតែជិតស្និទ្ធនិងស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏បន្តថា នៅឆ្នាំ ២០១០ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបាន សម្រេចលើកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យទៅជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកវិសាលភាព នៃទំនាក់ទំនងជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ និងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការ នៃថ្នាក់ដឹកនាំកំពូលនៃប្រទេស ទាំងពីរ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា ក្នុងក្របខណ្ឌជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រទេសចិនបានផ្តល់ ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យជាច្រើនដល់កម្ពុជា តាមរយៈជំនួយឥតសំណង ហិរញ្ញប្បទានជាកម្ចីអត់ការប្រាក់ឬ ការប្រាក់ទាប ព្រមទាំងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលបានការកសាងផ្លូវជាតិជិត៣០០០គីឡូម៉ែត្រ និងស្ពានចំនួន ៧នៅទូទាំងប្រទេស,សាងសង់សំណង់វារីអគ្គិសនី ដែលនាំឲ្យអគ្គិសនីនៅកម្ពុជាចុះថ្លៃ រួមទាំងវិស័យសុខាភិបាល និងកសិកម្ម ។ល។

ទន្ទឹមនេះគំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់និងផ្លូវ"ដែលជាគំនិតផ្តួចផ្តើមវិសេស វិសាលបំផុតរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មានសារៈ សំខាន់ ណាស់សម្រាប់កម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មវិនិយោគទុន ការផ្លាស់ប្តូរប្រជាជន, ការកសាងផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅក្រុងព្រះស៊ីហនុ និងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ទៀតថា នៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្សរដ្ឋាភិបាលក៏បានផ្តល់អាហា រូបករណ៏ឲ្យនិស្សិតកម្ពុជា សរុបចំនួន៣៣៨កន្លែងសម្រាប់ឆ្នាំ ២០១៨ ហើយ ប្រធានាធិបតីចិនបាន សន្យាផ្តល់អាហា រូបករណ៏ ចំនួន ៥០០កន្លែងបន្ថែមទៀតពីលើអាហារូបករណ៏ដែលមានស្រាប់និងជួយបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនកម្ពុជា ចំនួន ១០០នាក់សម្រាប់រយៈពេល៥ឆ្នាំខាងមុខ៕ អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation