សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជាអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dao Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨។


ឥស្សរៈជនកម្ពុជាដែលបានអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។


បន្ទាប់ពី ពិធីគោរពវិញ្ញាណក្ខណ្ឌ សម្ដេចតេជោ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម និងក្រុមគ្រួសារ ព្រមទាំងសរសេរនៅលើក្រាំងចូលរួមរំលែកទុក្ខ។ នៅរសៀលថ្ងែដដែលនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងទទួល ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម លី ណាក់យៀន (Lee Nak-yeon) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ តាមការស្នើសុំ របស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ។


សូមជំរាបថា ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ដែលជាមេដឹកនាំកំពូលទី២ របស់ប្រទេសវៀតណាម បានទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រនេះ ដោយសារជម្ងឺធ្ងន់ធ្ងរ ក្នុងវ័យ៦១ ឆ្នាំ នៅមន្ទីរពេទ្យយោធា១០៨ នៅក្នុងរដ្ឋធានីហាណូយ។ បន្ទាប់ពីប្រធានាធិបតីរបស់ខ្លួនទទួលមរណភាព រដ្ឋសភាវៀតណាម គ្រោងនឹងកោះប្រជុំមួយនៅខែ ក្រោយ ហើយត្រូវគេរំពឹងថា នឹងបោះឆ្នោតតែងតាំងប្រធានាធិបតីថ្មី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation