សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ស្របពេលនឹងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗចំនួន១៦របស់អាមេរិកនៅកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញានេះ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយដោយផ្តោតលើវិស័យកសិកម្មកម្ពុជាដែលកំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ក្រោមប្រធានបទនៃព្រឹត្តិការណ៍ពាណិជ្ជកម្មនេះបានផ្តោតលើ ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅទៅលើវិស័យនេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពលមួយនេះ។

នៅក្នុងរយៈពេល២ថ្ងៃនៃព្រឹត្តការណ៏ពាណិជ្ជកម្មនេះ ធុរជនអាមេរិក នឹងសិក្សាស្វែងយល់ វិស័យផ្សេងៗនៅកម្ពុជា ដូចជា ស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ប្រតិភូទាំង១៦រូបតំណាងឲ្យក្រុមហ៊ុនឈានមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក មានដូចជា ក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ដោយក្រុមហ៊ុនអាមេរិកទាំងនេះភាគច្រើនជាក្រុមហ៊ុនវិនិយោគផ្នែកវិស័យកសិកម្ម និងមានមូលដ្ឋានវិនិយោគនៅក្នុងតំបន់រួចហើយដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation