សម្ដេចតេជោ នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពប្រធានាធិបតីវៀតណាម នៅថ្ងៃទី២៦ ខែកញ្ញា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម Trần Đại Quang អតីតប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា ឥស្សរៈជនកម្ពុជាដែលនឹង អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន សម្តេចក្រឡាហោម ស ខេង ,លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សម្តចតេជោនាយករដ្ឋមន្ត្រីបានផ្ញើរលិខិតរំលែកទុក្ខទៅសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក ដោយបានបង្ហាញនូវក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណៈភាពរបស់ឯកឧត្តម Trần Đại Quang ដែលជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដែលបានបូជាអស់កម្លាំងកាយចិត្តដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនវៀតណាមនិងទំនាក់ទំនងជាភាតរៈរវាងកម្ពុជានិងវៀតណាម។

សូមជំរាបថា ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ដែលជាមេដឹកនាំកំពូលទី២ របស់ប្រទេសវៀតណាម បានទទួលមរណភាពកាលពីព្រឹកថ្ងៃសុក្រនេះ ដោយសារជម្ងឺធ្ងន់ធ្ងរ ក្នុងវ័យ៦១ ឆ្នាំ នៅមន្ទីរពេទ្យយោធា១០៨ នៅក្នុងរដ្ឋធានីហាណូយ។ បន្ទាប់ពីប្រធានាធិបតីរបស់ខ្លួនទទួលមរណភាព រដ្ឋសភាវៀតណាម គ្រោងនឹងកោះប្រជុំមួយនៅខែ ក្រោយ ហើយត្រូវគេរំពឹងថា នឹងបោះឆ្នោតតែងតាំងប្រធានាធិបតីថ្មី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation