ឯកឧត្តម ជីវ កេង៖ ការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈគឺទាមទារអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចាប់ពី កម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ
| ព័ត៌មានជាតិ
SHARE

កំពត៖ នៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការអនុវត្ត ត្រួតពិនិត្យនិងវាយតម្លៃ លើការអនុវត្ត ថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅឯខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា ការអនុវត្តថវិកាកម្មវិធី ដែលបានដាក់អោយអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំមានភាពងាយ ស្រួលនោះទេ គឺទាមទារអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីកម្រិតជំនាញដល់កម្រិតថ្នាក់ដឹកនាំ ដោយផ្ដោតការ យកចិត្ត ទុកដាក់លើ "សូចនាករសមិទ្ធកម្ម" ដែលជាលទ្ធផលនៃការងាររបស់ស្ថាប័ន។ 

ឯកឧត្តម ជីវ កេង បានបញ្ជាក់បន្តថា ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការអនុវត្ត ត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្ត ថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធគឺជាសារៈសំខាន់ ជាកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតចែកជា ៤ដំណាក់កាល គឺ៖ ដំណាក់ កាលទី១ "ភាពជឿទុកចិត្តបាននៃថវកា" ទី២"គណនេយ្យភាពហិរញ្ញវត្ថុ" ទី៣"ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" និបដំណាក់កាលទី៤គឺ"គណនេយ្យភាពសមិទ្ធកម្ម"។ ហើយបច្ចុប្បន្ននេះដែរសម្រាប់ស្ថាប័នតុលាការកំពូលក៏កំពុងអនុវត្តន៍ ដំណាក់កាលទី៣ នោះការពង្រឹងនិងពង្រីកប្រព័ន្ធថវិកាកម្មវិធីពេញលេញគឺការកែប្រែប្រព័ន្ធថវិកាពីប្រព័ន្ធថវិកាផ្ដោតលើ ធាតុចូលនិងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្ដោតលើលទ្ធផលឬធាតុចេញនិងវិមជ្ឈការ។

ឯកឧត្តម ជីវ កេង ក៏ចាត់ទុកអង្គសិក្ខាសាលាដែលសហការរៀបចំដោយក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ តុលាការ កំពូលនិងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរយៈពេលពីរថ្ងៃនេះ ពិតជាសំខាន់ណាស់ ដូចនេះសិក្ខាកាមដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាននិងសភាជំនាញនៃស្ថាប័នតុលាការកំពូល ដែលសុទ្ធតែ ជាមន្ត្រីសំខាន់ក្នុងការអនុវត្តនូវការប្រើប្រាស់ថវិកាដោយផ្ទាល់ ត្រូវយកចិត្តទុកដាក់ស្វែងយល់ពីខ្លឹមសារមេរៀន នៃប្រធានបទ អង្គសិក្ខាសាលានេះអោយទទួលបានលទ្ធផលជោគជ័យ៕ អត្ថបទ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation