អគ្គស្នងការនគរបាលជាតិជម្រុញដល់ស្នងការគ្រប់រាជធានីខេត្តទាំងអស់ត្រូវពង្រឹងសន្តិសុខបន្ថែមទៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិបានជម្រុញដល់គ្រប់នាយកដ្ឋាន និងស្នងការរាជធានី-ខេត្តទាំងអស់ត្រូវពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់បន្ថែមទៀតក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ជាពិសេសនៅតាមវត្តអារាមតែម្តង។


ថ្លែងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តម សេនីយ៍នេត សាវឿន បានណែនាំដល់គ្រប់ នាយកដ្ឋាន និងស្នងការរាជធានីទាំងត្រូវពង្រឹងសន្តិសុខជូនដល់ប្រជាពលរដ្ឋនិង សង្គមបន្ថែមទៀតមិនថាយប់ឬថ្ងៃនោះឡើយ។


ហើយក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យដាក់ ពង្រាយកម្លាំងតាមផ្លូវនិង តាមភូមិទាំងអស់ ដើម្បីការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល មិនថានៅរាជធានី ឬខេត្តនោះឡើយ ហើយគ្រប់ស្នងការត្រូវណែនាំដល់កូនចៅរបស់ខ្លួនឲ្យប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈជានគរបាលបំរើប្រជាពលរដ្ឋ។


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍នេត សាវឿន ក៏បានណែនាំជាថ្មីទៀតដល់គ្រប់ស្នងការទាំងអស់ត្រូវខិតខំទប់ស្កាត់បន្ថែមទៀត រាល់បទល្មើស នានាជាពិសេសអំពើឆក់ប្លន់ ការជួយដូរគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតជាដើម៕អត្ថបទ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation