ការប្រមូលផ្ដុំសេវាពីគ្រប់អង្គភាពមកដំណើរការក្នុងអង្គភាពតែមួយគឺជាយន្ដការកាត់បន្ថយភាពសាំញ៉ាំនៃការផ្ដល់និងទទួលសេវាជូនប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នេះជាការលើកឡើងរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីថ្លែងក្នុងឱកាសការប្រជុំផ្សព្វផ្សាយនិងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋាបាលខេត្តរតនគិរីក្រោមអធិតីភាព ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹកក្សារខេត្តរួមជាមួយប្រធាននិងអនុប្រធានមន្ទីរជុំវិញខេត្តនាព្រឹក ថ្ងៃទី ២៥ កញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តរតនគិរី។


ក្នុងឱកាសនោះដែរ ឧត្តមបានលើកឡើងថា គភាពច្រកចេញចូលតែមួយគឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ គោលបំណងដែលរាជរដ្ឋាភិបាលបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ គឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង គណនេយ្យភាព នៃការផ្តល់សេវា តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ក្នុងនោះមានអង្គភាពចំនួន ១៤ បានប្រមូលផ្តុំផ្តល់សេវាសរុបចំនួន ២៦៩ នៅអង្គភាពច្រកចេញចូលតែមួយ រួមមាន៖ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាតាមរយៈការប្រមូលផ្តុំសេវាពីគ្រប់អង្គភាព មកដំណើរការក្នុងអង្គភាពតែមួយ គឺជាយន្តការនៃការកាត់បន្ថយភាពសាំញាំនៃការផ្តល់ និងទទួលសេវាជូនប្រជាពលរដ្ឋ ឲ្យមានភាពសាមញ្ញ ប្រមូលផ្តុំនៅកន្លែងតែមួយ ហើយវាជាការកាត់បន្ថយនូវពេលវេលានៃអ្នកទទួលសេវា ។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តជំរុញឲ្យមន្ត្រីអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋត្រូវតែមានសីលធម៌ សុជីវធម៌ រួសរាយ រាក់ទាក់ផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋ និងបំពេញការងារផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឆាប់រហ័សតាមនីតិវិធី ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation