សម្តេចចក្រីហេង សំរិន ណែនាំដល់យុវជនអាស៊ីអាគ្នេយ៏ត្រូវធ្វើជាមគ្គុទេសដ៏ល្អតំណាងឲ្យកម្ពុជាផ្សព្វផ្សាយកម្ពុជាដល់ ពិភពលោក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា បានទទួលជួបប្រតិភូសមាគមន៏យុវជនអាស៊ីអាគ្នេយ៏កម្ពុជាចំនួន២៩នាក់នៅ ដើម្បីទទួលយកនូវអនុសាសន៏ល្អៗ សម្រប់ជាទុន ដ៏មានតម្លៃសម្រាប់យុវជនទាំងអស់មុនចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៏។

នាឱកាសនោះ លោកស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជាបានជំរាបជូនសម្តេចចក្រីហេង សំរិន ថា នាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជា-ជប៉ុននៅឆ្នាំនេះគឺជាលើកទី ៤៥ឆ្នាំ ២០១៨។ សមាគមន៏យុវជនអាស៊ីអាគ្នេយ៏កម្ពុជា-ជប៉ុន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ និងមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក៏ ដូចជាក្រសួងអប់រំ យុវជននិងកីឡា។ នៅឆ្នាំ២០១៨នេះ សមាគមន៏យុវជនអាស៊ីអាគ្នេយ៏កម្ពុជា ជប៉ុន មានអ្នកដែលធ្លាប់ចូលរួមកម្មវិធីចំនួន៥៦៩នាក់។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៏លើកឡើងថា សម្តេចពិតជាមានសេចក្តីសោមន្សរីករាយ និងសូម ស្វាគមន៌យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្មួយៗ និងសូមអបអរសាទរចំពោះក្មួយៗ ដែលបានទទួលឱកាសដ៏ថ្លៃថ្លាចូលរួម កម្មវិធីនាវាយុវជនអាស៊ីអគ្នេយ៌ និងជប៉ុនលើកទី៤៥ នាពេលខាងមុខនេះ។

សម្តេចចក្រីហេងសំរិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធិផលនានាដែលសមាគមសម្រេចបាន ជាពិសេស ការរួមចំណែកលើកស្ទួយកិត្យា នុភាពជាតិនៅលើឆាកអន្តរជាតិ ដោយសម្តេចសង្ឃឹមថា យុវជនកម្ពុជានឹងបន្តពង្រឹង និងពង្រីកនូវភាពជោគជ័យនេះ ឲ្យកាន់តែប្រសើរទៀត ជាពិសេស ការបន្តពង្រឹងនិងពង្រីកចំណងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញ ទៅមករវាងយុវជនអាស៊ាននិងជាមួយប្រទេសជប៉ុន។

សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភាបានបញ្ជាក់ទៀតថា ការចូលរួមព្រឹត្តិការបែប នេះ ជាឱកាសដ៏សំខាន់ និង កម្រ ដែលក្មួយទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។ក្នុងន័យនេះ សម្តេចបានផ្តល់នូវ ដំបូន្មានមួយចំនួនដល់ប្រតិភូសមាគមនាវាយុវជនអាស៊ី អាគ្នេយ៌កម្ពុជាត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់ពីប្រវត្តិសាស្រ្ត ប្រទេសរបស់ខ្លួននិងប្រទេសដទៃ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ និងបកស្រាយបា្រប់យុវជនរួមដំណើរនិងត្រូវខិតខំសិក្សា ស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូរទៅទាក់ទងនឹងស្ថាប័នតំបន់និងអន្តរជាតិនានា។ហើយត្រូវយកចិត្តទុកដាក់និងសិក្សា រៀនសូត្រពីស្ថានភាពរបស់ប្រទសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកអភិវឌ្ឍប្រទេស របស់ខ្លួន។ត្រូវចេះស្រលាញ់គ្នាឲ្យ ដូចជាបងប្អូន ដោយត្រូវធ្វើសហការគ្នាធ្វើការងារជាក្រុម និងចេះជួយធុរៈគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ដូចពាក្យខ្មែរ មួយឃ្លាពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។

ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់តំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយសតម្លៃនិងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើក កម្ពស់វប្បធម៌ ទេសចរណ៌ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត ។ត្រូវចេះផ្សព្វផ្សាយ អូសទាញ និងកៀងគរ អ្នកទេសចរណ៌ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពជាឲ្យកាន់តែច្រើនថែមទៀត៕ អត្ថបទ៖វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation