ឯកឧត្តមហ៊ុន ម៉ាណែត ៖ យើងជាខ្មែរ យើងបានរួមគ្នាកសាងសមិទ្ធិផលក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយ
| ព័ត៌មានជាតិ
SHARE

តាកែវ៖ កាលពីថ្ថៃទី២៤ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញនេះលោក ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងនៅក្នុងពិធីសម្ពោធដងទង់ និងសមិទ្ធផលនានានៅវត្តភ្នំដា ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ថានេះគឺជាមោទនភាពដែល សមិទ្ធផលទាំងអស់នេះត្រូវបានសម្ពោធក្នុងនាមតំណាងសម្ដេចតេជោ នាពេលនេះ គឺជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះនិងប្រជាពរដ្ឋនៅទីជិតឆ្ងាយផងដែរ។

លោកបន្តថាមិនតែប៉ុណ្ណោះនៅមានសមិទ្ធផលជាច្រើនទៀតដែលបានកសាងនិងសម្ពោធនៅក្នុងប្រទេស ជាពិសេសនៅក្នុង ខេត្តតាកែវ។ យើងអបអរសាទរសមិទ្ធផលរបស់ជាតិខ្មែរដែលយើងជាខ្មែរបានរួមគ្នាកសាងឡើង ដើម្បីទុកឲ្យកូនចៅ ប្រជាពលរដ្ឋជំនាន់ក្រោយជាពិសេសនៅក្នុងវិស័យព្រះពុទ្ធសាសនានេះតែម្ដង។

ជាមួយគ្នាដែរលោកក់៏សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទទាំងអស់ ដែលបាន រួមគ្នាកសាងសមិទ្ធផលនេះឡើង។ យើងផ្ដោតសំខាន់លើការកសាងវត្តអារាម សាលារៀន ផ្លូវថ្នល់ដើម្បីអោយ កូនចៅមានឱកាសរៀនសូត្រមានការងារធ្វើកុំឲ្យលំបាកដូចជំនាន់មុន។
ដូច្នេះការចូលរួមនិងការគៀងគរសប្បុរសជនគឺសំខាន់ណាស់ បើមិនមានការខិតខំពីសំណាក់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងការចូលរួមពីសប្បុរសជននោះទេ មិនមានការរីកចម្រើននោះឡើយ។ នេះជាការចែករំលែកប្រកបដោយទឹកចិត្ត លទ្ធភាព និងសុខសន្តិភាព។

ទាំងអស់នេះហើយជាមោទនភាពរបស់យើង មានតែសម័យតេជោ ទេដែលយើងមានសុខសន្តិភាព រួបរួមគ្នា ធ្វើឱ្យយើងសប្បាយ យើងមានមោទនភាពជាតិជាខ្មែរ យើងលែងចេញទៅណាគេមើលងាយជាអ្នកច្បាំងគ្នា ឯងទៀតហើយ យើងក្លាយជាពូជអ្នកចម្បាំងការពារទឹកដីមិនឲ្យនរណាមកមើលងាយបានទេ យើងផ្សះផ្សាជាតិដោយខ្លួនឯង គ្មានបរទេសណាមកលូកដៃទេ។កាលនោះ UNTAC ប្រើថវិកាអស់រាប់ពាន់លានមិនអាចស្វែងរកសុខសន្តិភាពពេញលេញនោះទេ ខ្មែរទើបតែទទួលបានសុខសន្តិភាពនៅឆ្នាំ ១៩៩៨ ដោយសារយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យមានសុខសន្តិភាពក្នុងរយៈពេលជិត២០ឆ្នាំនេះហើយបានបញ្ចប់សង្គ្រាមរយៈពេលជាង៥០០ឆ្នាំ។

ដូចនៅក្នុងផ្លូវធម៌ ភាពអំណត់ សច្ចធម៌ ការខិតខំធ្វើអំពើល្អ នឹងហើយគឺជាជោគជ័យ។ហើយ គណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យ បានបញ្ចប់សង្រ្គាមនៅក្នុងរយៈពេល២០ឆ្នាំនេះ ដោយមិនមានការសងសឹក យើងបានរំងាប់មិនឱ្យមានការ សងសឹក បើយើងនៅតែសងសឹកគ្នា តើថ្ងៃណាយើងចប់។ឃើញស្រាប់ហើយ មនុស្សដែលសម្ដេចតេជោ ហ៊ុន សែន ហៅមកធ្វើការជាមួយគ្នា រួមមានអតីតខ្មែរក្រហម ប៉ុន្តែសម្តេចមិនដែលចងពៀរនោះទេ គឺចូលមកធ្វើការជាមួយគ្នា គណបក្សណាក៏ដោយមកធ្វើការជាមួយគ្នា មិនរើសអើងនរណាទាំងអស់ នឹងហើយយើងធ្វើបុណ្យ យើងរួបរួមគ្នា យើងជោគជ័យ បានយើងមានសុខសន្តិភាព សុខសប្បាយមកដល់ថ្ងៃនេះ។

លោកហ៊ុន ម៉ាណែតបន្តទៀតថា ប្រជាពលរដ្ឋជាង៨៣ភាគរយបានទៅបោះឆ្នោត នេះបានន័យថាម៉េច? បានន័យថា ប្រជាពលរដ្ឋបានយល់អំពីតម្លៃនៃសិទ្ធិរបស់ខ្លួន ដើម្បីសេចក្តីសុខសន្តិភាព និងខ្លួនមានឱកាសបន្តជីវភាពរស់នៅបន្តទៅទៀត។ ប្រជាពលរដ្ឋមានការធុញទ្រាន់ណាស់ ពេលក្រោយបោះឆ្នោតម្ដងៗធ្វើអ្វីមិនចេញ បាតុកម្មប្រើហិង្សា។
ប៉ុន្តែសាររបស់ប្រជាពលរដ្ឋជាង៨៣ភាគរយ បីដូចជាការទះកំផ្លៀងគណបក្សប្រឆាំងនិងអ្នកនយោបាយមួយចំនួន ដែលចង់បំផ្លាញសុខសន្តិភាព បំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ៕ អត្ថបទនិងរូបភាព ៖ មួងសុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation