នាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសឲ្យចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិថ្មីចំនួន៣រូប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនោះ រួមមាន៖ ទី១៖ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា​, ទី២៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ​និងទី៣៖ឯកឧត្តម ឧត្តមសេនីយ៍ឯក តេន សួន។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ឯកឧត្តម ត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេន សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។

សូមជម្រាបថា ​អគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះមានចំនួន១៥រូប បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន តែងតាំងអគ្គស្នងការរង​៣រូបបន្ថែមទៀតនោះ គឺអគ្គស្នងការរង មានសរុបចំនួន២០នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation