អាជ្ញាធរស្រុកឯកភ្នំចុះបង្រ្កាបបទល្មើសនេសាទនៅទីតាំងអភិរក្សជលផលអតីតឡូត៍នេសាទលេខ២ ដោយដុតកំទេចចោលឧបករណ៍ល្មើសនៅនឹងកន្លែង
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ នៅថ្ងៃទី២៤ ខែកញ្ញានេះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុក ក្រោមកិច្ច សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មាននគរបាលស្រុក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក មន្ត្រីរាជការសាលាស្រុក មន្ត្រីខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងអ្នកពាក់ព័ន្ធមួយចំនួនទៀតក្នុងស្រុកបានចុះធ្វើការបង្រ្កាបបទល្មើសជលផល សិ្ថតនៅកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ២ ដែលមានទំហំជាង៥ម៉ឺនហិកតា ស្ថិតក្នុងឃុំកោះជីវាំង ដែលជាដែនជម្រកជីវៈចម្រុះដ៏សំខាន់នៃតំបន់អភិរក្សត្រី ហើយក៏ជាតំបន់ប្រឈមនឹងបទល្មើសខ្លាំងជាងគេ បើប្រៀបធៀននឹងតំបន់ផ្សេងៗទៀតនៃភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


តាមរយៈនៃការចុះបង្រ្កាបបទល្មើសនេសាទនេះ លោក ម៉ិល សុផល បានបញ្ជាក់់ថា ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នេះការចុះប្រតិបត្តិការនេះក្រុមការងារបានបង្រ្កាបបាន ៣ទីតាំងផ្សេងៗគ្នាចំនួន៣ករណី ដោយបានកម្ទេចសាច់មងប្រវែង២៦០០ ម៉ែត្រ ឡុកចំនួន០៨គ្រឿង បង្គោលចំនួន១៣០០ដើម និងបានព្រលែងត្រីចូលបឹងធម្មជាតិចំនួន១០០គីឡូក្រាម ព្រមទាំងបានធ្វើការដុតកម្ទេចចោលនូវឧបករណ៍ទាំងនោះនៅនឹងកន្លែងផងដែរ ។


តាមរយៈការចុះបង្រ្កាបនេះដែរ ក្រុមការងារបានធ្វើការណែនាំដល់ប្រជានេសាទជិត២០គ្រួសារដែលបានមកតាំងទីលំនៅក្នុងអតីតឡូត៍នេសាទលេខ២ចំនុចព្រែកមូស ដើម្បីគេចពីខ្យល់និងរលក អោយធ្វើការចាកចេញនៅក្រោយពេលចេញវស្សាខាងមុខ។ អ្វីដែលសំខាន់គឺបាន ណែនាំដល់អ្នកប្រព្រឹត្តបទល្មើសនេសាទមួយគ្រួសារអោយធ្វើការរុះរើឧបករណ៍នេសាទល្មើសច្បាប់ដោយខ្លួនឯង និងបានអំពាវនាវដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់នូវបទលើ្មសនេសាទទាំងនេះ ដើម្បីរួមគ្នាការពារជីវៈចម្រុះរបស់ជាតិយើង ឲ្យបានគង់វង់សម្រាប់តទៅកូនចៅយើងជំនាន់ក្រោយ ៕ អត្ថបទ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation