ឯកឧត្តមញឹម វណ្ណដា៖ រាជរដ្ឋាភិបាលនឹងផ្តល់គ្រាប់ពូជដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ដើម្បីឲ្យទាន់រដូវបង្ករបង្កើនផល បន្ទាប់ពីទឹកស្រក
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិនៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះ បានចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន ៧៦០ គ្រួសារ ក្នុងស្រុក ចំនួន២ គឺស្រុកព្រែកប្រសព្វនិងស្រុកចិត្របុរី ដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយទឹកជំនន់អស់ រយៈពេល ១ខែជាង ។


នៅក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា បញ្ហាទឹកជំនន់ បានបង្ករឲ្យវិស័យមួយ ចំនួនទទួលរងផលប៉ះពាល់ ជាពិសេសវិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុងស្រុក ឃុំសង្កាត់ត្រូវបានខូចខាត ដោយសាររយះពេលនៃទឹកជំនន់បានជន់លិចចូលយូរ ។


នាឱកាសនោះដែរ ឯកឧត្តម ញឹម វណ្ណដា បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមចំណែករំលែក ទុក្ខលំបាកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាចំពោះទុក្ខ លំបាកដែលកើតឡើងមកលើបងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា ជាពិសេសគ្រោះទឹកទំនន់តែម្តង ដែលបានចោទមក លើផលដំណាំ ជីវភាពប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូន។
ឯកឧត្តម ញឹម វណ្ណដា បន្តថា មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលជាអ្នកទទួលរងនូវគ្រោះមហន្តរាយពីធម្មជាតិនោះ គឺប្រទេសដទៃទៀតក៏ជួបទទួលរងនូវបញ្ហាគ្រោះមហន្តរាយពីធម្មជាតិដែរ ។ ហើយឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាល រួមនឹងអង្គការដៃគូរបានផ្តល់នូវសម្ភារៈមធ្យោបាយ ចុះអន្តរាគមន៍ជួយសង្គ្រោះ ជំលៀស និងបាន ផ្តល់ស្បៀង ឧបភោគ បរិភោគ ឱសថ និងវ៉ាកសាំងបង្ការបានទាន់ពេលវេលាផងដែរ ។ក្នុងនោះរាជរដ្ឋាភិបាលនិងអង្គការដៃគូរ ក៏បានត្រៀមផ្តល់នូវគ្រាប់ស្រូវពូជ រួមនឹងពូជបន្លែជាច្រើនប្រភេទ ដើម្បីផ្តល់ជូនក្នុងរយះពេលឆាប់ៗខាងមុខនេះ ឲ្យទាន់ទៅនឹងស្ថានភាពទឹក ក៏ដូចជាស្ថានភាពរដូវដែលបងប្អូនប្រជាកសិករត្រូវបង្ករបង្កើនផល ។ក្នុងនោះដែរ មានការគាំទ្រសហការពីអង្គការការីតាស ប្រចាំកម្ពុជា ដែលអង្គការបានឧបត្ថម្ភគាំទ្រមកលើកម្ពុជាលើការងារអប់រំ វិស័យកសិកម្ម និងការងារគ្រប់គ្រងឆ្លើយតប គ្រោះមហន្តរាយជាដើម ។


ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យបងប្អូនត្រូវធ្វើការបោសសម្អាតផ្ទះសម្បែងពិនិត្យលើសត្វល្អិត ឬ សត្វពស់ជាដើម ក្រោពេលទឹកជំនន់បានស្រក ត្រូវរស់នៅប្រកបដោយអនាម័យសុខភាព បរិស្ថាន និងត្រូវខិតខំប្រកប របរកសិកម្មដំាដុះឲ្យទាន់រដូវ និងឲ្យកើនផលដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ៕អត្ថបទ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation