សម្លម្ជូរដើមចេក ខេត្តពោធិ៍សាត់និងបង្អែមចេកខ្ទិះម្លិះ ខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងមហោស្រព ដណ្តាំស្លម្ហូបអាហារខ្មែរឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្របានរៀបចំពិធីបិទមហោស្រពដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១៩ ដែលកម្មវិធីនេះ បានរៀបចំ ឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រុមហ៊ុនសិរីមង្គល និងដៃគូឯកជននានា។


លោកជំទាវភឿង សកុណាបានមានប្រសាសន៌ថា ក្រសួងបានកំណត់យកមុខម្ហូបខ្មែរដែលពាក់ព័ន្ឋនឹងដំណាំចេកក្នុងនោះមាន៖ សម្លម្ជូរដើមចេក បង្អែមចេកខ្ទិះ និងម្ហូបប្រចាំតំបន់ សម្រាប់បេក្ខជនមកពីទូទាំងប្រទេស» ដោយសារក្នុងសង្គមខ្មែរ ចំពោះ ដំណាំចេកសារៈសំខាន់ សម្រាប់ ជីវិតមនុស្សសត្វរាប់តាំងពីគល់ដើមស្លឹកត្រយូងនិងផ្លែ ហើយប្រជាជនខ្មែរតែងតែដាំ ដំណាំចេកស្ទើរគ្រប់ក្រុម គ្រួសារដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនិងនៅគ្រប់រដូលកាល។

សូមបញ្ជាក់ថាឆ្នាំ២០១៨នេះ ប្រតិភូរាជធានីខេត្តមកចូលរួមមហោស្រពដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១៩ មានចំនួន ២៣រាជធានី ខេត្ត ជាលទ្ឋផលសម្លម្ជូរដើមចេកទទួលបានចំណាត់ថ្នាក់លេខ៣បានទៅលើខេត្តកោះកុង និងចំណាត់ថ្នាក់លេខ២ បានទៅលើ ខេត្តស្វាយរៀង និងលេខ១ខេត្តពោធិសាត់។ លទ្ឋផលបង្អែមចេកខ្ទិះ លេខ៣ ខេត្តព្រះវិហារ «ចេកខ្ទិះទឹកចិត្តនាងកន្ទន់» លេខ២ រាជធានីភ្នំពេញ«ចេកខ្ទិះនាងលាក់» លេខ១បានទៅលើខេត្តតាកែវ «ចេកខ្ទិះម្លិះស្នេហ៍នាងខ្មៅ»៕ អត្ថបទ៖អ៊ាង គង្គារ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation