ពលរដ្ឋក្នុងស្រុកអង្គស្នួលនឹងទទួលបានផ្លូវ និងប្រព័ន្ធលូថ្មីប្រើប្រាស់បន្ថែមទៀតក្នុងមូលដ្ឋាន
| ព័ត៌មានជាតិ
SHARE

(កណ្តាល)៖ ផ្លូវក្រាលថ្មមិច០១ ខ្សែមានប្រវែង៤គីឡូម៉ែត្រ ទំហំខ្នងលើ ១៥ម៉ែត្រ និងមានបង្កប់ប្រព័ន្ធលូ​តាមដងផ្លូវ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសាងសង់ និងដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ខាងមុននេះ ខណៈបច្ចុប្បន្នសង់បាន៩៩ភាគរយហើយ ។

ឯកឧត្តម តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង​ បានអោយដឹងថា ការសាងសង់នេះគ្រោងចំណាយថវិការផ្ទាល់ខ្លួនអស់១៤ម៉ឺនដុល្លារ គឺដើម្បីសម្រួលដល់​អ្នកភូមិព្រៃខ្លា ក៍ដូចបងប្អូនប្រជាពលរដ្ឋក្នុង​ ឃុំក្រាំងម្កាក់ទាំងមូល អោយមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ​ សំដៅការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយកាន់តែប្រសើរ ។

ឯកឧត្តម តាក់ ជីឡៅ​ បានអោយដឹងបន្ថែមទៀតថា និងរកទីតាំងណាមួយដើម្បីចាក់ថ្មមិចចំនួន១០០ឡាន ទុកគ្រាន់ចាក់បន្ថែមនៅពេលណាដែលផ្លូវខូច.ខូចត្រង់ណាធ្វើត្រង់ហ្នឹងតែម្តង​។ ដោយមិនទុកឲ្យផ្លូវខូចធ្ងន់ធ្ងរហើយទើបជួសជុលនោះទេ។ ព្រោះការធ្វើផ្លូវ១ខ្សែនេះមិនមែនគ្រាន់តែ​​ធ្វើអោយរួចពីដៃ ត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាទើបមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែ ។

គួររលឹកថា តាមគម្រោងថ្នាក់ជាតិគឺគ្រប់ផ្លូវក្នុងភូមិសាស្ត្រស្រុកអង្គស្នួល និងមានសង់ជាកៅស៊ូ និងបេតុង ប៉ុន្តែដោយសារថវិការវិភាជធ្លាក់មកមានកំណត់ អញ្ចឹងទេគឺត្រូវធ្វើតាមដំណាក់កាល និងសូមអោយប្រជាពលរដ្ឋយល់យោគអធ្យាស្រ័យ ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation