(​កន្ទុយ​លេខ​)ចាប់អាតូចទុកអាធំ មេឆ្នោតគ្រួសារប៉េអឹម សមត្ថកិច្ចមិនបង្ក្រាប នៅខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ​ ៖​អ្នកកត់(កន្ទុយលេខវៀតណាម)តូចតាចត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺធ្វើកាបង្ក្រាបបានចំនួន០៣នាក់រួមជាមួយវត្ថុតាងមួយចំនួនខណៈដែលកូនកញ្ច្រែងមេកន្ទុយលេខធំប្រចាំខេត្តកំពង់ស្ពឺមិនមានសមត្ថកិច្ចណាបង្ក្រាបនោះឡើយទោះជាអ្នកណាៗក៏ដឹងថាមេកន្ទុយលេខធំគឺក្រុមគ្រួសារ លោក អ៊ុង ឬទ្ធី ជានាយរង សេនាធិការកងអាវុធហត្ថខេត្តកំពង់ស្ពឺ ។ហើយមិនត្រឹមតែមិនចាប់នោះទេ គឺឡើងស័ក្កិនិងតួនាទីលឿនលើសគេឯងក្នុងអង្គភាពផងដែរ នាំអោយគេនិយាយដើមហុយ បើចង់ដឹងច្បាស់ថ្នាក់លើអាចចុះមកស៉ើបអង្គេតធ្វើអធិការកិច្ចនឹងដឹងរឿងនេះហើយ ។


សូមរំលឹកថា ការបង្ក្រាបអ្នកកត់កន្ទុយលេខខាងលើកាលពីវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្សារអង្គមេត្រី ស្ថិតនៅក្នុង​ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយត្រូវបានលែងទៅវិញ បន្ទាប់ពីចរចារគ្នាត្រូវ ។


អ្នកទាំង៣នោះរួមមានទី០១មានឈ្មោះម៉ែន ទូច ភេទ​ប្រុស អាយុ​៦៨ឆ្នាំ មុខរបរ​ ជាអ្នកកត់លេខឆ្នោត​ មានទីលំនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ​ ទី០២.ឈ្មោះនួន ត្រេន ភេទប្រុស អាយុ​៤៥ ឆ្នាំ មុខរបរ​អ្នកកត់លេខឆ្នោត​ ទីលំនៅភូមិស្រែធ្លក ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនិងទី០៣.​មានឈ្មោះលាង ពីលីន ភេទ ប្រុស អាយុ​៣៩ឆ្នាំ មុខរបរ​អ្នកកត់លេខឆ្នោត​ មានទីលំនៅភូមិ​អង្គមេត្រី ឃុំរលាំង​គ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


បើតាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅកន្លែងកម្លាំងនគរបាលឃាត់ខ្លួននោះបាននិយាយអោយដឹងថា ហេតុអ្វីនគរបាលខេត្តកំពង់ស្ពឺចុះមកឃាត់អ្នកកត់កន្ទុយលេខតែផ្ទះខាងលើចឹង ចុះផ្ទះនៅក្បែរនិងម្ចាស់ឈ្មោះ គីម ថេង ជាកូនកញ្ច្រែងរបស់មេកន្ទុយលេខធំប្រចាំខេត្តកំពង់ស្ពឺម្តេចមិនឃាត់ផងទៅ។ឬមួយឃាត់បានតែមេកន្ទុយលេខកំប៉ិចកំប៉ុក តូចតាច គ្មានខ្នងបង្អែកនោះទេ។ ជាក់ស្តែងអ្នកណាៗក៏ដឹងដែលថាមេកន្ទុយលេខធំម្នាក់ទៀតគឺផ្ទះនៅក្រោយបន្ទាយកងរាជអាវុធហត្ថមួយកន្លែង និងមួយកន្លែងទៀតផ្ទះវីឡានៅតាមបណ្តោយផ្លូវរទេះភ្លើងក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាផ្ទះរបស់លោក អ៊ុង ឬទ្ធី ។

ប្រជាពលរដ្ឋសំណូមពរដល់អស់លោកសមត្ថកិច្ចថ្នាក់លើមេត្តាបង្ក្រាបល្បែងស៊ីសងកន្ទុយលេខធំ០២កន្លែងនេះផង ដែលមានខ្នងបង្អែកធំៗ កុំធ្វើបានតែអ្នកតូចតាចបែបនេះ ចុះឯណាទៅភូមិ ឃុំ មានសុវត្ថិភាពចំនួន០៩ចំណុចដែលជាគោលនយោបាយរាជរដ្ឋាភិបាលដាក់អោយអនុវត្តន៍នោះ?៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation