មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ស្នើដល់ភាគីថៃបន្តជួយផ្តល់ឆ័ត្រសំរាប់ការហ្វឹកហ្វឺនលោតឆ័ត្រយោងរបស់កងពលតូចពិសេសឆ័ត្រយោង៩១១
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណ:ប្រតិភូកងទ័ពភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកSONAI PRAPHUCHANAY មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ បានអញ្ជើញបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពជើងគោក និងបានចូលជួបសវនាការជាមួយឯកឧត្តមឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញ ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានសំដែងកិច្ចស្វាគមន៏ចំពោះមេបញ្ជាការនៃបញ្ជាកាដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ និងគណ:ប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា តាមរយ:ដំណើរទស្សនកិច្ចនេះ បាននាំកមនូវទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និយាយជារួមនិងនិយាយដោយឡែក បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីសភាពការណ៍នយោបាយនៅកម្ពុជា ពិសេសក្រោយការបោះឆ្នោតសកល អណត្តិទី៦ នៃរដ្ឋសភា កម្ពុជាបានបង្កើតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ហើយកងយោធពលខេមរភូមិន្ទ ក៏បានធ្វើការកែរទម្រង់ជាបន្តបន្ទាប់ដើម្បីបង្រឹងប្រៀបការពារជាតិ​។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ ដែលកន្លងមកបានជួយបន្តុះបណ្តាលដល់នាយ-ពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់ក្នុងបំពេញភារកិច្ចការពារបូរណ:ភាពទឹកដីបានរឹងមាំ ។

មេបញ្ជាការកងទ័ពជើងគោក ក៏បានស្នើរសុំភាគីថៃបន្តជួយផ្តល់ឆ័ត្រសំរាប់ការហ្វឹកហ្វឺនលោតឆ័ត្រយោង របស់កងពលតូចពិសេសឆ័ត្រយោង៩១១ និងបន្តទទួលយក នាយ ពលទាហានកម្ពុជា ក្នុងការបណ្តុះបណ្តាលើជំនាញផ្សេងៗផងដែរ។

ឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY បានសំដែងក្តីសោមនស្សរីករាយចំពោះបដិសណ្ឋារកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះ ដែលបង្ហាញការភ្ជាប់ចំណងមិត្តភាព សាមគ្គីភាពកាន់តែល្អរវាងកងទ័ព និងប្រជាជននៃប្រទេសយើងទាំងពីរ ។

ក្នុងជំនួបនោះដែរលោកឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY បានអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទទួលបានលទ្ធផលល្អប្រសើរនិងបានអបអរសាទរឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត​ ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងមុខងារជាមេបញ្ជាការកងទ័ពជើងគោក ។ហើយឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY ក៏បានគូសបញ្ជាក់តួនាទី ភារកិច្ចរបស់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ មានតួនាទីប្រឆាំងអំពើរភេរវកម្ម ឆ្លងដែន រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និងវិស័យមនុស្សធម៍ជាដើម។មេបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ

បានមានប្រសាសន៏បន្ថែមទៀតថា កងទ័ពប្រទេសយើងទាំងពីរត្រូវបន្តសហការធ្វើការរួមគ្នាតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងអំពើរភារវកម្មឆ្លងដែន និងបង្កើននូវបរិយាកាសល្អប្រសើរតាមខ្សែរបន្ទាត់ព្រំដែនប្រទេសទាំងពីរដើម្បីធ្វើឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរមានក្តីរីករាយក្នុងការប្រកបរបរចិញ្ចឹមជីវិតបង្កើនជីវភាព និងរួមចំណែកបង្កើននូវសេដ្ឋកិច្ចជាតិនិងបន្តពង្រឹង និងបង្កើនចំណងមិត្តភាព​ សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ៕អត្ថបទ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation