គ.ជ.បចាប់ផ្តើមយុទ្ធនាការពិនិត្យនិងចុះឈ្នោះបោះឆ្នោតឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១-១៨ តុលានៅតាមទីស្នាក់ការឃុំសង្កាត់ទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.បបានប្រកាសពីការ ពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្នោះបោះ ឆ្នោតឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨នៅតាមទីស្នាក់ការសាលាឃុំ សង្កាត់ទូទាំងប្រទេស។

ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្នោះបោះឆ្នោតឆ្នាំ២០១៨មានគោលដៅធានា
ឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈ៖

១/ការស្រង់និងលុបឈ្មោះអ្នកបោះឆ្នោត៖
-អ្នកដែលទទួលមរណៈភាព
-អ្នកដែលដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
-អ្នកដែលបានផ្លាស់ប្តូរលំនៅដ្ឋាន ឬទី សំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយ មានឯកសារសំអាងត្រឹមត្រូវនិងច្បាស់ លាស់ ដើម្បីលុបចេញពីបញ្ជី បោះ ឆ្នោត។

២/ការកែតម្រូវឈ្មោះឬទិន្ន័យអ្នកបោះឆ្នោតតាមសំណើររបស់សាម៉ីខ្លួនដោយផ្អែកលើ ឯកសារសំអាងត្រឹមត្រូវ។

៣/ការចុះឈ្នោះបោះឆ្នោតសំដៅលើ៖
-ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត
ហើយមុនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
-ប្រជាពលរដ្ឋខ្មែរដែល ទើបគ្រប់អាយុ ១៨ ឆ្នាំ(កើតមុនឬកើតត្រឹមថ្ងៃទី១ខែ មករាឆ្នាំ២០០១)
-ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋានឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ- សង្កាត់ ដែលសាម៉ីខ្លួនកំពុងស្នាក់នៅឬស្នាក់អាស្រ័យនៅ។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពល រដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌនិងឯកសារគ្រប់គ្រាន់និងបានយល់ពីសារៈ
សំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះឲ្យបានគ្រប់ៗគ្នាតាមពេលវេលាកំណត់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមាន ឈ្មោះ នៅក្នុងបញ្ជីឈ្មោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កន្លងទៅកាល ពីថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០១៨មានចំនួនជាង៨លាននាក់៕ អត្ថបទ ៖ មួងសុវណ្ណរិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation