សំអាងការមួយលេចធ្លោក្នុងព្រឹត្តិ្កការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំនេះ ដោយប្រើគ្រឿងអលង្កាពិតៗ សម្រាប់កូនក្រមុំកូនកំឡោះក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ​ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍​លើកទី៥, ​មហោស្រពសិល្បៈដណ្ដាំស្ល​ម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីលើកទី១៨ កំពុងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ​គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នៅទៅមជ្ឈមណ្ឌលសន្និបាទ និងពិពរណ៍កោះពេជ្រ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ​នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកពិព័រណ៍នេះ បានមានប្រសាសន៍ថាដោយចាត់ទុកព្រឹត្តិការណ៍ពិពរណ៍ និងមហោស្រពសិល្បៈនាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទាន ដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ ឲ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌ នៃកិច្ច សហការល្អ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គដើម្បីប្រមូលការគាំទ្រពីមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

នាឱកាសនោះដែរ អ្នកស្រី គង់ សុត្រាវី ម្ចាស់សម្អាងការ ម្កុដមាសខ្មែរ ​បានថ្លែងឲ្យដឹងថា គឺជាព្រឹត្តិការណ៍មួយ ជួយជម្រុញឲ្យវិស័យសម្លៀកបំពាក់ខ្មែរបុរាណ មានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូដថ្មីៗ។

លោកស្រីបន្តថា សម្រាប់សំអាងការមកុដមាសខ្មែរ បានដាក់បង្ហាញជូនដល់ភ្ញៀវទស្សនា នូវម៉ូដសម្លៀកបំពាក់ប្លែកៗ ដែលបានផលិតចេញពីការច្នៃម៉ូដ ដោយក្រុមរចនាម៉ូដ Khmer Design ដែលបានច្នៃឡើងពីសរសៃសូត្រខ្មែរ ប្រកបដោយគុណភាពខ្ពស់ និងល្អឥតខ្ចោះ ហើយអ្វីដែលធ្វើអោយសំអាងការមួនេះបង្ហាញពីលេចធ្លោនៅក្នុងព្រឹត្តការណ៏ពិព័រណ៍ឆ្នាំនេះ សំអាងការរបស់លោកស្រី បានធ្វើឡើងឲ្យការផ្ចិតផ្ចង់ជាទីបំផុត និងបានសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបានចេញជារូបរាងស្អាត​ៗ និងល្អឯក ដោយមិនចម្លងពីស្នាដៃរបស់អ្នកណា ឬប្រទេសណាមួយឡើយ ហើយនៅក្នុងថ្ងៃមង្គលការរបស់កូនកំឡោះ កូនក្រមុំ គឺគ្រឿងអលង្ការ​ដែលបំពាក់លើខ្លួនប្រាណ ធ្វើពី​ ផ្លាទីន មាស និងពេជ្រសុទ្ធ​តែម្ដង សំរាប់​កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយនឹងកញ្ចប់តម្លៃដ៏សម្យរម្យ មិនធ្លាប់មាន ហើយជាមួយគ្នានេះ រាលរាល់ការកក់ក្នុងរយៈពេល២ថ្ងៃនៃ
ព្រឹត្តិការណ៍ពិព័រណ៍ណ៍នេះនឹង​ទទួលបានការបញ្ចុះតម្លៃ ១៥ភាគរយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation