ក្នុងមួយថ្ងៃអាជ្ញាធរប្រឆាំងគ្រឿងញៀនបង្ក្រាបបានអ្នកជក់និងចែកចាយគ្រឿងពីរក្រុមនៅខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE


ខេត្តរតនគិរីៈ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បង្ក្រាបបានជនសង្ស័យប្រុស.ស្រី៨នាក់ ពាក់ព័ន្ធករណីសេព និងចែកចាយគ្រឿងញៀន នៅទីតាំងពីរផ្សេងគ្នា បន្ទាប់ពីជនសង្ស័យទាំងនោះ ពួនសម្ងំជក់នៅក្នុងបន្ទប់ផ្ទះសំណាក់។


នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តរតនគិរី បានបង្ក្រាបជនសង្ស័យប្រុស.ស្រីចំនួន ៨នាក់។ ក្រុមទី១ បង្ក្រាបបាននៅវេលាម៉ោង១១.៣០នាទី ត្រង់ចំណុចផ្ទះក្រោយហាងពន្លឺថ្មី(ហាងតាទ្រី) ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បង្ក្រាបបានជនសង្ស័យចំនួន ៤នាក់ប្រុសទាំងអស់ ព្រមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់តូច និងធំ១កញ្ចប់ ស្មើនិង១.០៧ក្រាមទាំងសំបកថង់ ចំណែកក្រុមទី២.បង្ក្រាបបាននៅវេលាម៉ោង២.០០នាទី រសៀល នៅម៉ូតែលកាឡាក់ស៊ី២ ក្នុងបន្ទប់ A1 ស្ថិតក្នុង ភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ហើយដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លា បានចំនួន១កញ្ចប់ធំល្មម ស្មើនិង០.៦៨ក្រាម ទាំងសំបកថង់ ទូរស័ព្ទ២គ្រឿង ព្រមទាំងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។


សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង៨នាក់ ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក៏បានធ្វើការពិនិត្យទឹកនោម ជនសង្ស័យទាំង៨នាក់ ឃើញមានសារធាតុញៀននៅក្នុងទឹកនោមទាំងអស់៨នក់។


បច្ចុប្បន្ន ជនសង្ស័យប្រុស្រីទាំង៨នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ត នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ជាបន្ត៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation