រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសធ្វើសន្និសីទកាសែតបន្ទាប់ពីមហាជនរិះគន់រឿងសាំងអ្នកមានសាំងអ្នកក្រ - CNC News
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសធ្វើសន្និសីទកាសែតបន្ទាប់ពីមហាជនរិះគន់រឿងសាំងអ្នកមានសាំងអ្នកក្រ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ បញ្ហារសើបដែលកំពុងផ្ទុះក្នុងបណ្តាញសង្គមហ្វេសបុកនាពេលនេះ ស្ថិតនៅត្រង់ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯ.ឧ ប៉ាន់ សូរសក្ត័ ដែលឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានក្នុងស្រុកដែលពាក់ពន្ធ័នឹងការកំណត់តម្លៃ សាំងស៊ុបពែរ។ ឯ.ឧ រដ្ឋមន្ត្រី ថា ហេតុផលដែលក្រសួងមិនកំណត់តម្លៃសាំងស៊ុបពែរ ជាគោលនយោបាយការពារប្រជាពលរដ្ឋ ក្រីក្រព្រោះថា ប្រជាពលរដ្ឋក្រីក្រភាគច្រើនចាក់តែសាំងធម្មតា ។ ទោះបីជាសាំងស៊ុបពែរឡើងខ្ពស់ក៏ដោយ ក៏មិនប៉ះពាល់ ដល់ពលរដ្ឋក្រីក្រទេ ព្រោះតាមការអង្កេតបង្ហាញថា អ្នកដែលចាក់សាំងស៊ុបពែរ ភាគច្រើនជាអ្នកមាននិងអ្នកជិះរថយន្តទំនើបៗ។


បន្ទាប់ពីមានការចុះផ្សាយនូវការលើកឡើងបែបនេះរបស់ ឯ.ឧ ប៉ាន់ សូរសក្ត័ ដែលបណ្តាលឱ្យកើតមានការរិះគន់ពីមហាជនជាច្រើន។អ្នកខ្លះរិះគន់ចំៗ អ្នកខ្លះថែមទាំងកាត់រូបចំអកឡកឡើយឱ្យលោករដ្ឋមន្ត្រីពាណិជ្ជកម្មទៀតផង។


មកដល់ថ្ងៃទី១០ ខែឧសភានេះ យើងទទួល បានការជូនដំណឹងថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី យន្តការកំណត់តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ។
តម្លៃលក់រាយក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ តម្លៃសាំងធម្មតាបានឡើងដល់៤១០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៣៩០០រៀលក្នុងមួយយលីត្រ ខណៈដែលសាំងស៊ុបពែរនៅតាមស្ថានីយខ្លះឡើងដល់ ៤៥០០រៀលក្នុងមួយលីត្រ។ស្របគ្នានឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសម្តែងចម្ងល់និងទាមទារឱ្យមានការ បកស្រាយពីក្រសួងស្ថាបន័ជំនាញ។


ឆ្លើយតបនឹងរឿងរ៉ាវនេះ ក្រសួងពាណិជ្ជកម្មបានបកស្រាយថា តម្លៃសាំងនៅកម្ពុជាដែលកំពុងឡើងថ្លៃកំឡុងពេលនេះ គឺស្របទៅ តាមនិន្នាការនៃការឡើងថ្លៃនៃតម្លៃប្រេងឆៅនៅលើទីផ្សារសកល។ តាមគម្រោង សន្និកាសែតនេះ នឹងមានការពន្យល់បកស្រាយពីតំណាងមន្ត្រីមកពី៣ក្រសួងរួមមាន ក្រសួងពាណិជ្ជកម្ម ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation