ពលរដ្ឋក្វាតេម៉ាឡាហែក្បួនតវ៉ាប្រឆាំងនឹងអំពើពុករលួយរបស់ប្រធានាធិបតី
| ព័ត៌មានអន្តរជាតិ
SHARE


ក្វាតេម៉ាឡា៖ ពលរដ្ឋក្វាតេម៉ាឡាហែក្បួនតវ៉ាប្រឆាំងប្រធានាធិបតីលោក Morales ចំពេលដែលមានការចោទប្រកាន់ជាច្រើន ទាក់ទង នឹងអំពើពុករលួយ។

មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួនទៅក្រុងហ្គាតេម៉ាឡាកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងប្រធានាធិបតីលោក Jimmy Morales ដោយរិះគន់ចំៗទៅលើចំណាត់ការរបស់ដ្ឋាភិបាលដែលរារាំងមិនអោយប្រមុខស្ថាប័នប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិវិលចូលក្នុងប្រទេសវិញ បន្ទាប់ពីស្ថាប័ននេះបានបើកការស៊ើបអង្កេតករណីអំពើពុករលួយ ពាក់ព័ន្ធនឹងគ្រួសាររបស់ លោកប្រធានាធិបតីនោះ។

លោកប្រធានាធិបតី Jimmy Morales បានចេញបញ្ជាហាមមិនអោយ លោក Ivan Velasquez ប្រធានគណៈកម្មការអន្តរជាតិ ប្រឆាំងនិទណ្ឌភាពនៅហ្គាតេម៉ាឡា (CICIG) មិនអោយចូលក្នុងប្រទេសនេះ ហើយបានស្នើសុំឱ្យ អង្គការសហប្រជាជាតិ បញ្ជូនអ្នកជំនួស ខណៈដែលប្រធានគណកម្មការរូបនេះនឹងបញ្ចប់អាណ្តតិ្តរបស់ខ្លួននៅខែកញ្ញាឆ្នាំក្រោយឯណោះ។ លោក Morales ត្រូវបានប្រធានគណៈកម្មការរូបនេះចោទថា បានវាយប្រហារទៅលើបុគ្គលជាច្រើននាក់ដែលបានស៊ើបអង្កេត លើអំពើពុករលួយរបស់ប្រធានាធិបតីរូបនេះ។

នៅក្នុងករណីអំពើពុករលួយដាច់ដោយឡែកមួយអគ្គមេធាវីរបស់ គណៈកម្មការអន្តរជាតិ ប្រឆាំងនិទណ្ឌភាព កាលពីឆ្នាំមុន បានរកឃើញទោសកំហុសរបសទោសលោកប្រធានាធិបតី Morales ពីបទ ចូលរួមក្នុងការផ្តល់ហិរញ្ញប្បទាន ខុសច្បាប់ក្នុង អំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៥ របស់លោក។

ចាប់តាំងពីពេលនោះមកប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ដោយរំលឹកនូវពាក្យសម្បថ របស់គាត់មុនពេលដែលក្លាយខ្លួនជាប្រធានាធិបតីដែលថា លោកនឹងលុបបំបាត់អំពើពុករលួយពីប្រទេសហ្គាតេម៉ាឡា ហើយប្រជាពលរដ្ឋបានអំពាវនាវឱ្យលោក Morales លាលែងពីតំណែង។

បន្ទាប់ពីរឿងរ៉ាវបែបនេះ លោកប្រធានាធិបតី Jimmy Morales បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ដើម្បីធ្វើឱ្យខ្លួនកាន់តែជិតស្និទ្ធជាមួយ រដ្ឋបាលប្រធានាធិបតីអាមេរិចដូណាត្រាំ។ ដោយនៅក្នុងខែធ្នូ ហ្គាតេម៉ាឡាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលគាំទ្រការសំរេចចិត្តរបស់លោក Trump ដើម្បីរើទីតាំងស្ថានទូតអាមេរិកនៅអ៊ីស្រាអែលទៅកាន់ក្រុងយេរូសាឡឹម នៅក្នុងការបោះឆ្នោតមួយនៅអង្គការសហប្រជាជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation