ជីវិតកម្មករវាយថ្មអាចកប្រាក់ចំណូលបានអាស្រ័យទៅលើកំលាំង និងតាមប្រភេទថ្ម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ជីវិតវាយថ្មមិនមែនជាងាយស្រួលដូចមុខរបរផ្សេងនោះទេ ការវាយថ្មមានការលំបាកខ្លាំងដោយការប្រើកំលាំង សុទ្ធសាធ ក្នុងការវាយកំទេចថ្មធំៗ ឲ្យទៅជាបំណែកតូចៗដែលគេត្រូវការ។
ជាក់ស្តែងបើតាមការឲ្យដឹងពីតំណាងម្ចាស់អាជីវកម្មវាយថ្មមួយកន្លែងស្ថិតនៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរ ក្រុងកំពង់ចាម បានបញ្ជាក់ថា ខ្លួនបានម៉ៅថ្មទាំងនេះពីម្ចាស់ដីដែលមានទីតាំងខាងលើ និងបានដឹកនាំក្រុមកម្មករវាយថ្មដើម្បីវាយបំបែកជាដុំតូចធំ ទៅតាមតម្រូវការដែលគេចង់បាន ដើម្បីយកទៅសាងសង់ជាផ្ទះ របង និងសាងសង់ផ្លូវជាដើម។


តំណាងម្ចាស់អាជីវកម្មបានបន្តទៀតថា គាត់បានលក់ទៅឲ្យគេក្នុង១ម៉ែត្រគីបតំលៃ៣៥០០០រៀល ខណៈពេលដែលគាតទិញពី ក្រុមកម្មករតំលៃតែ១៥០០០រៀលក្នុង១ម៉ែត្រគីប យ៉ាងណាក៏ដោយម្ចាស់អាជីវកម្មថ្មមានការត្អូញត្អែរថា មិនសូវចំណេញដោយ ត្រូវការចំណាយលើប្រេងសាំង និងការជួសជុលទៅលើគ្រឿងចក្រ។

បើតាមការឲ្យដឹងពីកម្មករវាយថ្មបានលើកឡើងទាំងទឹកមុខអស់កំលាំង និងញើសពេញខ្លួនបានបញ្ជាក់ថាពួកគាត់ខ្លះ មានមុខរបរវាយថ្មយ៉ាងតិច១០ឆ្នាំទៅជាង២០ឆ្នាំ ហើយភាគច្រើនពួកគាត់មកពីពីឃុំមៀន និងឃុំទ្រាន នៃស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពួកគាត់បានបន្តទៀតថាក្នុង១ថ្ងៃពួកគាត់អាចវាយថ្មបាន១ម៉ែត្រ គីបទៅ៥ម៉ែត្រគីប អាស្រ័យទៅលើកំលាំង និងប្រភេទថ្មរឹង ឫថ្មស្រួយ។ ហើយចំពោះបងៗជាស្ត្រីវិញអាចរកប្រាក់បាន១៥០០០ពាន់ ក្នុង១ថ្ងៃ ក្នុងការប្រមូលថ្មដាក់លើឡាន៕អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation