មន្ត្រីជាន់ខ្ពស់សុខាភិបាលរំលឹកថា មុខវិជ្ជាជីវៈពេទ្យ មិនមែនការធ្វើជាជំនួញនិងគិតលុយជាធំទេ
| ព័ត៌មានជាតិ
SHARE

ថ្លែងទៅកាន់ក្រុមគ្រូពេទ្យជំនាញផ្សេងៗគ្នាជាង២០០នាក់ដែលមកពីបណ្តាខេត្តចំនួន១០ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា មុខវិជ្ជាជីវៈគ្រូពេទ្យគឺមិនអាចធ្វើជាជំនួញបានទេ និងមិនគិតលុយជាធំ ហើយគឺជាករណីកិច្ចទទួលបន្ទុក និងស្មាតីខ្ពស់ទទួលខុសត្រូវចំពោះអ្នកជម្ងឺ។ ឯកឧត្តបានសង្កត់ធ្ងន់ថាក្នុងករណីដែលគ្រូពេទ្យឯកទេសណាមួយ ដែលមិនមានសមត្ថិភាពជំនាញព្យបាលអ្នកជម្ងឺ សូមកុំទុកអ្នកជម្ងឺ ត្រូវបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យណាដែលមានសមត្ថិភាព និងឧបករណ៍ពិនិត្យគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះពាល់ស្លាប់បាត់បង់ជីវិតរបស់អ្នកជម្ងឺ ហើយគ្រូពេទ្យទាំងអស់ត្រូវតែនាំគ្នាគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ជាគ្រូពេទ្យ។ ការថ្លែងខាងលើនេះគឺនៅក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ បានអញ្ជើញចូលរួមក្នុងទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី៣ របស់មន្ទីរពេទ្យខេត្តកំពង់ចាម ដែលមានការចូលរួម ពីគ្រូឧទ្ទេសជាច្រើននាក់ផងដែរ។

លោកវេជ្ជៈបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលក៏បានបញ្ជាក់ថា ទិវាខាងលើនេះបានផ្តួចផ្តើមធ្វើឡើង បានចំនួន៣ដងហើយ ដោយទទួលបានជោគជ័យ ហើយការប្រារព្ធទិវានេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់ដើម្បី អភិវឌ្ឍន៍នូវស្ថានភាពចំណេះដឹងជាប្រចាំផ្ទាល់ខ្លួនរបស់គ្រូពេទ្យ ដើម្បីដើរឲ្យទាន់ការវិវត្តន៍ថ្មីៗនៃបច្ចេកវិទ្យាលើ ពិភពលោក និងដើម្បីធ្វើយ៉ាងណាការផ្តល់សេវាព្យាបាល ថែទាំអ្នកជម្ងឺប្រកបដោយគុណភាព ឲ្យទាន់នឹងតម្រូវកា ររបស់ អ្នក ទទួលសេវាព្យាបាលជម្ងឺ។ ក្នុងទិវានេះទាំងថ្នាក់ដឹកមន្ទីរពេទ្យ មន្ទីរសុខាភិបាល និងឯកឧត្តមសាស្ត្រចារ្យ ធា គ្រុយបានកោតសរសើរ និងវាយតំលៃខ្ពស់ដល់មន្ទីរពេទ្យខេត្តកំពង់ចាមគឺជាមន្ទីរពេទ្យឈានមុនគេ ដែលបាន បង្កើតទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រនេះបានរហូតដល់៣ដង។ ហើយក្នុងនាមគ្រូឧទ្ទេស ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ ដែលបានទទួលចំណេះដឹងនេះ សូមយកទៅបណ្តុះបណ្តាលបន្តទៅដល់បុគ្គលិកផ្សេងៗទៀត ដើម្បីឲ្យការពិនិត្យ និងព្យាបាលដល់អ្នកជម្ងឺទទួលបានប្រសិទ្ធភាព និងគុណភាព ប្រកបដោយដោយជោគជ័យ៕អត្ថបទ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation