គណៈប្រតិភូ សហព័ន្ធ កីឡាហែលទឹកខ្មែរនឹងធើ្វទស្សនៈកិច្ចនៅប្រទេសជប៉ុន ពីថ្ងៃទី ២៤កញ្ញា ដល់ថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៨ខាងមុខ
| ព័ត៌មានជាតិ
SHARE

យោងតាមសេចកី្តប្រកាសពត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញផ្សាយនាព្រឹកថ្ងៃទី ២១ កញ្ញា នេះ ឲ្យដឹងថា កម្មវិធី ជប៉ុន អាស៊ីបូព៌ា ផ្លាស់ប្តូរនិសិត្ស និង យុវជន នៃក្រសួងការបរទេស បានអញ្ជើញ យុវជនជា កីឡាករ ហែលទឹក នៃសហព័ន្ធហែលទឹកខ្មែរ ចំនួន ២០រូប ឲ្យទៅទស្សនៈកិច្ចប្រទេសជប៉ុនពីថ្ងៃទី ២៤កញ្ញា ដល់ថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៨ខាងមុខ ។

សេចកី្តប្រកាសពត៌មាននេះបានឲ្យដឹងបន្ថែមទៀតថា ប្រតិភូកម្ពុជា ខាងហែលទឹក នឹងចូលរួមហ្វឹកហ្វឺន ការហែលទឹកជាមួយនឹងកីឡាករហែលទឹកជប៉ុននៅក្លឹបហែលទឹកនៃសកលវិទ្យាល័យ តូកៃ និង ទស្សនាខេត្ត តូកូស៊ីម៉ា ព្រមទាំងទៅទស្សនា កន្លែងប្រកួតកីឡា ប៉ាឡាឡាំពិច នៅត្យូក្យូ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២០ ដែលពេលនោះក៏នឹងមានកីឡាករកម្ពុជាចូលរួមដែរ ។

នៅឯខេត្តតូកូស៊ីម៉ាគណៈប្រតិភូនឹងចូលរួមហ្វឹកហាត់ ជាមួយក្រុមកីឡាករហែលទឹកនៅខេត្តនេះ និង ជួបប្រាស្រ័យទាក់ទងជាមួយនឹងសិស្សានុសិស្ស នៅសាលាមធ្យមសិក្សាខេត្តតូកូស៊ីម៉ា។

សូមបញ្ជាក់កម្មវិធី JENESYS របស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ ២០០៧មក បានអញ្ជើញយុវជនកម្ពុជា ជាង ២ពាន់នាក់ឲ្យទៅទស្សនាប្រទេសជប៉ុនរួចជាស្រេចហើយ។ កម្មវិធីនេះធើ្វឡើងដើម្បី ស្វែងយល់ការយល់ដឹងពីជីវភាពរស់នៅរបស់ប្រទេសជប៉ុន និងផ្លាស់ប្តូរការយល់ដឹងគ្នាទៅវិញមក បទពិសោធន៍ដ៏ទូទលំទូលាយ រវាងយុវជន និងប្រជាជនជប៉ុន កម្ពុជា ៕ អត្ថបទ ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation