សកម្មភាពកាយរណ្តៅដីធ្វើអាជីវកម្មនៅស្រុកគងពិសី កំពុងល្មើសបទដ្ឋានបច្ចេកទេសបង្កក្តីបារម្ភដល់អ្នកភូមិ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺៈរណ្តៅដីមួយន្លែងជីកអាចម៌ដីលក់ជាច្រើនឆ្នាំមកហើយនៅក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងធ្វើសកម្មភាពបំភ័ន្តភ្នែកក្រសួងរ៉ែនិងថាមពល ដោយប្រើរូបភាពសុំច្បាប់ថ្នាក់ខេត្តក្នុងទំហំដី១ហិកតា តែបច្ចុប្បន្នទំហំនេះត្រូវបានរីករហូតជិតបីហិកតា ជម្រៅជ្រៅ ធ្វើអោយពលរដ្ឋកើតក្តីបារម្ភ។

ក្តីបារម្ភដែលពលរដ្ឋកំពុងកើតមានដូចជា ខ្លាចបាក់ដីស្រែ ធ្លាក់ក្មេងនិងសត្វពាហនៈចូលទៅក្នុងរណ្តៅនោះ ព្រោះតែជម្រៅជ្រៅ ជីកកៀកដីអាស្រ័យផលនិងភូមិរស់នៅ មិនធ្វើរបងព័ទ្ធជុំវិញ មានពលរដ្ឋខ្លះពលរដ្ឋសុខចិត្តលក់ដីអោយក្នុងតម្លៃថោកជាបន្តបន្ទាប់ព្រោះក្តីបារម្ហនេះ ខណៈតំបន់នេះសព្វថ្ងៃកំពុងត្រូវប៉ាន់ដីពុះឡូត៍ ព្រោះតែកើតរោងចក្រនិងផ្សារនៅតំបន់នោះ។

ទាក់ទងសកម្មភាពនេះលោក ប៉ិញ ជីវតុង ប្រធានរ៉ែនិងថាមពល ខេត្តកំពង់ស្ពឺមិនទាន់អាចសុំការបំភ្លឺបាននៅឡើយ ព្រោះលោកមិនឆ្លើយតបសំនួរដែលក្រុមការងារយើងផ្ញើជូនតាមបណ្តាញសង្គម WhattsApp។

ចំណែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តកំពង់ស្ពឺបានអោយដឹងតាមទូរសព្ទថា ម្ចាស់អាជីវកម្មនេះឈ្មោះ សរ សារឿន ដំបូងឡើយគាត់សុំច្បាប់ធ្វើអាជីវកម្មតែមួយហិកតា ក្រោយមកទៀតសុំថែមមួយហិកតាទៀត ឥឡូវគាត់ពង្រីកបន្តទៀតនឹងទៅសុំច្បាប់នៅក្រសួងហើយ។ តែលោកមិនបញ្ជាក់អំពីបទដ្ឋានបច្ចេកទេសដែលច្បាប់បានកំណត់នោះទេ ។

ដោយឡែកម្ចាស់អាជីវកម្មលោក សរ សារឿន យើងមិនទាន់អាចសុំការបំភ្លឺបាននៅឡើយ។

សូមបញ្ជាក់ផងដែរថា បទដ្ឋានបច្ចេកទេសក្រសួងជំនាញច្បាប់បានកំណត់ថា ការជីករណ្តៅដីលើសពីមួយហិកតាត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងជំនាញ មានក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន បើត្រឹមមួយហិកតាសុំត្រឹមខេត្ត ហើយបើមានគម្រោងធ្វើបន្តសុំច្បាប់ខេត្តបន្តត្រូវតែរក្សាព្រំដីមិនរំលាយចូលគ្នាទេ ត្រូវធ្វើអោយឆ្ងាយពីភូមិប្រជាពលរដ្ឋមិនតិតជាង៥០០ម៉ែត្រ ឆ្ងាយពីដីអាស្រ័យផលអ្នកភូមិយ៉ាងតិច១៥ម៉ែត្រតាមស្ថានភាពដី ។ហើយជម្រៅបើក្រសួងអនុញ្ញាតមិនលើសពី១៥ម៉ែត្រទៅតាមស្ថានភាពដី តែបើខាងខេត្តត្រឹមតែ១០ម៉ែត្រទៅតាមស្ថានភាពដី ត្រូវធ្វើជើងទេក្នុងរណ្តៅដី និងធ្វើរបងការពារគ្រោះថ្នាក់បើរណ្តៅជ្រៅ ការដឹកជញ្ជូនដីឬខ្សាច់ត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របអោយជិត ជាដើម ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation