ក្នុងមួយឆ្នាំ កម្ពុជាប្រមូលទិន្នផលត្រីបានចំនួនប្រមាណពី ៥០០ ទៅ ៦០០ពាន់តោន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖យោងតាមសិ្ថតិរបស់រដ្ឋបាលជលផល បានឱ្យដឹងថា ទិន្នផលត្រី ដែលប្រជាជនប្រមូលបានមានចំនួនប្រមាណ ពី៥០០ពាន់តោន ទៅ៦០០ពាន់តោនក្នុងមួយឆ្នាំ។

មន្ត្រីសហភាពអឺរ៉ុបផ្នែកកម្មវិធីវិស័យជលផលបានឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦លាននាក់ កំពុងតែប្រកបរបរនេសាទនេះ។


កម្ពុជា និងត្រូវចំណាយទឹកប្រាក់ចំនួនប្រមាណ ១៣៨លានដុល្លារអាមេរិក ជាជំនួយរបស់សហភាពអឺរ៉ុប (EU) ដែលផ្តល់ឱ្យកម្ពុជារយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៨នេះ ដល់២០២២ ដើម្បីគាំទ្រលើការការពារធនធានជលផល និងការលើកស្ទួយកម្រិតជីវភាពសហគមន៍នេសាទ។


ជំនួយ EU លើវិស័យជលផលនេះ ក៏នឹងជួយជំរុញដល់កម្រិតជីវភាពរបស់ប្រជាសហគមន៍នេសាទ តាមរយៈការបណ្តុះបណ្តាលការចិញ្ចឹមត្រីតាមបែបវារីវប្បកម្ម ការកែច្នៃផលិតផលត្រីរបស់សហគមន៍នេសាទ និងការរកទីផ្សារ ក៏ដូចជាការអភិរក្សធនធានធម្មជាតិ តាមរយៈការសហការជាមួយរដ្ឋបាលជលផល ដើម្បីទប់ស្កាត់បទល្មើសនេសាទជាដើម។


យោងតាមនាយកដ្ឋានអភិវឌ្ឍន៍នេសាទនៃរដ្ឋបាលជលផលបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍នេសាទនៅទូទាំងប្រទេសកម្ពុជា មានចំនួន ៥១៦សហគមន៍ ក្នុងខេត្តចំនួន២០។ ក្នុងនោះសហគមន៍នេសាទតំបន់ទឹកសាបមានចំនួន ៤៧៥សហគមន៍ ស្ថិតនៅក្នុងខេត្តចំនួន១៦ និងសហគមន៍នេសាទតំបន់ទឹកប្រៃមានចំនួន ៤១សហគមន៍ ស្ថិតក្នុងខេត្តចំនួន៤ នៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា៕អត្ថបទ៖ អៀវ ឈៀងនី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation