អភិបាលខេត្តក្រចេះ ៖ មនុស្សចាស់បានបង្កើតធនធានដ៏មានប្រយោជន៏ព្រមទាំងផ្ដល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ២០១៨ឆ្នាំនេះ ក្រោមប្រធានបទ សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធ៌មគ្រួសារ និងសង្គមជាតិ ត្រូវបានអាជ្ញារធរខេត្តក្រចេះរៀបចំប្រារុព្ធឡើងនៅថ្ងៃទី ២០ កញ្ញា ២០១៨ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពឯ.ឧ វ៉ា ថន អភិបាលនៃគណៈខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ស្ថាប័ន្នជុំវិញខេត្ត មន្ត្រីរាជការ និងលោកយាយ លោកតា ប្រមាណជា២៧០នាក់ ។

នៅក្នុងអង្គពិធីលោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទាខេត្តបានបញ្ជាក់ពីសមិទ្ធផលនៃការអនុវត្តការងារសម្រេចបានកន្លងមក ពិសេសការងារដើម្បីមនុស្សចាស់ក្នុងខេត្តដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា បានរៀបចំបង្កើតសមាគមមនុស្សចាស់នៅតាមបណ្ដា ស្រុក ក្រុងទាំង ៦ បាន ១២ សមាគមក្នុងឆ្នាំ២០១៦ ដោយឡែកឆ្នាំ២០១៧ បង្កើតបានចំនួន៣៥ ឃុំ សង្កាត់បន្ថែមទៀត សរុបចំនួនទាំងអស់ ៤៧ ឃុំសង្កាត់បានរួចរាល់ទូទាំងខេត្ត ស្របតាមផែនការថ្នាក់ជាតិ ដែលបានកំណត់។ លោកប្រធានមន្ទីរបានបន្តទៀតថា ឆ្លងតាមសកម្មភាពទាំងនេះគឺការឆ្លើយតបទៅនិការរំលឹកនូវគុណូបការៈដែលមិនអាចកាត់ថ្លៃបានព្រោះមនុសចាស់គឺជាធនធានដ៏មានសារៈសំខាន់បំផុត។

ក្នុងឱកាសនោះដែរ បន្ទាប់ពីឯ.ឧ ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តអានសាលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជូនសមាជិកនៃអង្គពិធី ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៏សំណេះសំណាលដោយបានបញ្ជាក់ថា ការប្រារព្ធទិវានេះឡើង គឺជាការបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះមនុស្សវ័យចាស់ ដែលមនុស្សចាស់បានបង្កើតធនធានដ៏មានប្រយោជន៏ព្រមទាំងផ្ដល់នូវចំណេះដឹង និងបទពិសោធន៏យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ ។

ឯ.ឧ វ៉ា ថន មានប្រសាសន៏បញ្ជាក់បន្ថែមថា ជាការពិតការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា គឺស្របទៅនឹងគោលនយោបាយរបស់់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយការប្រារព្ធទិវាមនុស្សឆ្នាំនេះក្រោមប្រធានបទ សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធ៌មគ្រួសារ និងសង្គមជាតិ សំដៅលើកកម្ពស់មនសិការអោយចូលរួមកាន់តែសកម្មដើម្បីអោយកូនចៅជំនាន់ក្រោយៗទៀតមើលឃើញពីតម្លែឥតគណនារបស់មនុស្សចាស់ ព្រោះមនុស្សចាស់ បានធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីរក្សាទុកនូវសមិទ្ធផលជាតិស្នាដៃប្រវត្តិសាស្ត្រទាំងឡាយសម្រាប់មនុស្សជាតិទូទៅ ដូច្នេះហើយទើបយើងនៅ តែចាត់ទុកមនុស្សចាស់ គឺជាគ្រឹះនៃបញ្ញាញាណ មនុស្សចាស់ជាគតិបណ្ឌិត មនុស្សចាស់គឺជាសម្បត្តិវប្បធ៌ម មនុស្សចាស់គឺជាកេរ្តិ៍មរតករបស់ជាតិ ដ៏ប្រសើរថ្លៃថ្លាបំផុត៕ អត្ថបទ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation