លោក អាបេ បានជាប់ឆ្នោតជាមេដឹកនាំបក្សបន្តទៀត ហើយនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីជប៉ុន
| ព័ត៌មានអន្តរជាតិ
SHARE


ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានជាប់ឆ្នោតសារជាថ្មីក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិប តេយ្យ សេរីនិយម ដែលកំពុងកាន់អំណាចបច្ចុប្បន្ននៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងបើកផ្លូវអោយលោកដឹកនាំប្រទេសជប៉ុនក្នុង រយៈពេលបីឆ្នាំទៀត។


ក្នុងការបោះឆ្នោតនោះ លោកអាបេ បានឈ្នះដោយសម្លេងឆ្នោត ៥៥៣នៃសន្លឹកឆ្នោតសរុប៨០៧ ដែលស្មើនឹង៧០ភាគរយ។ ហើយតាមរយៈជ័យជម្នះ នឹងជំរុញឱ្យលោកអាបេមានឱកាសបន្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពនិយមដែលបានព្រាង ឡើងដោយអាមេរិក បើទោះបីគោលនយោបាយនេះមានឧបសគ្គនិងហានិភ័យខ្ពស់ក៏ដោយ។


នៅឆ្នាំនេះលោកអាបេ មានវ័យ ៦៣ឆ្នាំ ហើយបានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីខែធ្នូឆ្នាំ ២០១២។


លោកស៊ីនហ្សូ អាបេ បានពង្រឹងការគ្រប់គ្រងរបស់គណបក្សរបស់លោក ហើយបានទទួលការគាំទ្រពីអ្នកអភិរក្ស ដើម្បីនាំមកនូវស្ថិរភាពនិងនិរន្តភាពដល់គោលនយោបាយសេដ្ឋកិច្ចនិងនយោបាយ។

ជាមួយនឹងអាណត្តិទី៣ ជាមេដឹកនាំបក្ស លោកអាបេ បានក្លាយជាមេដឹកនាំដឹកនាំយូរបំផុតរបស់ជប៉ុន គិតត្រឹមខែសីហាឆ្នាំ ២០២១៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation