របាយការណ៍ថ្មីរបស់UNបង្ហាញថា ការដាំដើមកាកាវក្នុងប្រទេសកូឡុំប៊ីបានកើនឡើងខ្ពស់បំផុតនៅឆ្នាំ២០១៧
| ព័ត៌មានអន្តរជាតិ
SHARE

កូឡុំប៊ី៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានរកឃើញថា ការដាំដុះនៃរុក្ខជាតិកាកាវ ដែលប្រើសម្រាប់ផលិត សារធាតុកូកាអ៊ីនបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសកូឡុំប៊ី។

ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយអង្គការសហប្រជាជាតិបង្ហាញថា ការដាំដុះដំណាំកាកាវ បានកើនឡើង ១៧ % ស្មើនឹង ១៧១.០០០ ហិកតាក្នុងឆ្នាំ២០១៧ ។ ការផលិតកូកាអ៊ីនមានសក្តានុពលកើនឡើង៣១% ដល់ ១.៣៧៩ តោន។

ការរកឃើញនេះគឺ ដោយផ្អែកលើរូបភាពតាមដានពីផ្កាយរណបនិងការផ្ទៀងផ្ទាត់នៅលើដី នៃរបាយការណ៍មួយដែលចេញផ្សាយ ដោយសេតវិមានអាមេរិកកាលពីដើមឆ្នាំនេះ។

របាយការណ៍របស់UNដដែលនេះ បានដាក់សម្ពាធលើប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque ឱ្យបន្តកម្មវិធីបាញ់ថ្នាំគីមីពីលើ អាកាសដើម្បីបំផ្លាញចំការកាកាវឡើងវិញ បន្ទាប់កម្មវិធីត្រូវបានផ្អាកដោយប្រធានាធិបតីកូឡុំប៊ីអាណត្តិមុន ដោយសំអាង លើបញ្ហាសុខភាព។

នៅពេលដែលឡើងកាន់តំណែងកាលពីខែមុន លោកប្រធានាធិបតី Ivan Duque បានកំណត់ថា ការដាំដុះនិងផលិតផលិតផល កាកាវថា ជាហានិភ័យដល់សន្តិសុខជាតិ។
ប៉ុន្តែការចាប់ផ្តើមកម្មវិធីបាញ់នេះនឹងតម្រូវឱ្យមានការសម្រេចរបស់តុលាការធម្មនុញ្ញរបស់ប្រទេសនេះ ដែលបានដាក់ការកំណត់ យ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុគីមី glyphosate ដែលប្រើសម្រាប់បំផ្លាញដំណាំកាកាវនោះ។

សូមជំរាបថា ដំណោះស្រាយមួយដែលស្ថិតនៅក្រោមការសិក្សារបស់មន្រ្តីយោធា គឺការប្រើយន្តហោះគ្មានមនុស្សបើក ដោយហោះហើរ នៅកម្ពស់ទាបល្មម ដើម្បីទប់ស្កាត់កុំអោយសារធាតុគីមីសាយភាយទៅបំផ្លាញដំណាំផ្សេងទៀតរបស់កសិករ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation