បុគ្គលិកព្រឹទ្ធសភាអាមេរិកបានក្លាយជាគោលដៅវាយប្រហាររបស់ក្រុមលួចទិន្នន័យតាមអ៊ិនធឺណេត
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អ្នកតាក់តែងច្បាប់នៃព្រឹទ្ធសភាអាមេរិកម្នាក់និយាយថា ក្រុមHackerដែលគ្រប់គ្រងដោយរដ្ឋាភិបាលពីក្រៅប្រទេស កំពុងបន្តដាក់គោលដៅទៅលើគណនីផ្ទាល់ខ្លួនរបស់ព្រឹទ្ធសមាជិកអាមេរិកនិងជំនួយការរបស់ពួកគេ។ ហើយសមាជិកព្រឹទ្ធសភា រូបនេះ បញ្ជាក់ថា ការិយាល័យសន្តិសុខរបស់ព្រឹទ្ធសភានឹងមិនជួយការពារពួកគេនោះទេ។

សមាជិកព្រឹទ្ធសភា លោកRon Wyden និយាយនៅក្នុងលិខិតមួយទៅកាន់មេដឹកនាំព្រឹទ្ធសភាថា យ៉ាងហោចណាស់ក៏មាន ក្រុមហ៊ុនបច្ចេកវិជ្ជាធំមួយដែរ ដែលបានព្រមានដល់សមាជិកព្រឹទ្ធសភា និង ជំនួយការបស់ពួកគេជាច្រើនរូបថា គណនីផ្ទាល់ខ្លួន របស់ពួកគេត្រូវបានកំណត់គោលដៅដោយពួក Hacker ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបរទេស ដើម្បីលួចយកព័ត៌មានសម្ងាត់។
វិធីសាស្ត្រស្រដៀងគ្នានេះត្រូវបានជួលដោយភ្នាក់ងាររុស្ស៊ីដើម្បីជះឥទ្ធិពលលើការបោះឆ្នោតឆ្នាំ ២០១៦ ។ អ្នកនាំពាក្យម្នាក់របស់ ការិយាល័យសន្តិសុខព្រឹទ្ធសភាបាននិយាយថា វានឹងមិនមានការអត្ថាធិប្បាយណាមួយទេ។

លោកRon Wyden មិនបានបញ្ជាក់ពីពេលវេលាកំណត់ជាក់លាក់ណាមួយជុំវិញករណីលួចយកទិន្នន័យនេះទេ ប៉ុន្តែបុគ្គលិក ព្រឹទ្ធសភាម្នាក់ បាននិយាយថា គណនីរបស់ខ្លួនត្រូវបានគេ Hack ចូលកាលពីប៉ុន្មានសប្តាហ៍មុន ឬរយៈមួយខែ ចុងក្រោយនេះ។
បុគ្គលិករូបនោះក៏បាននិយាយដោយសូមលាក់អត្តសញ្ញាណថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាបញ្ហានេះជាសាធារណៈ នោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation