រដ្ឋសភាបន្តបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកនៃគណកម្មការជំនាញទាំង១០
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២០ខែ កញ្ញា នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹក នាំសម័យ ប្រជុំរដ្ឋសភាលើកទី១។ សមាជិកសមាជិការរដ្ឋសភា ដែលមានវត្តមានប្រជុំនៅថ្ងៃនេះ មានចំនួន១១៥ រូប។
របៀបវារៈប្រជុំរួមមាន៖

-អនុម័ត្តការជ្រើសតាំងបំពេញ បន្ថែមសមាសភាពក្នុងគណៈ កម្មការជំនាញទាំង១០នៃរដ្ឋសភានីតិកាលទី៦។
-បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក គណៈកម្មការនានានៃរដ្ឋសភា ក្នុងសម័យ ប្រជុំលើកទី១នីតិកាលទី៦។

សូមជម្រាបថា សមាជិកគណៈ កម្មការជំនាញទាំង១០នៃរដ្ឋ សភា គឺមានសមាជិក ចំនួនពី៧ទៅ៨រូប និងការជ្រើសរើស លេខាធិការប្រចាំគណកម្មការទំនាញទាំង១០នៃរដ្ឋសភា ដើម្បីជួយការងារប្រធាន ឬអនុប្រធានគណៈកម្មការនីមួយៗ។
សូមបញ្ជាក់ថា គណកម្មការជំនាញទាំង១០នៃរដ្ឋសភា មានសមាសភាពប្រធាន ដូចជា៖

១៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ ។
២៖ ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការទី២ ។
៣៖ ឯកឧត្តម ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ ។
៤៖ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ ។
៥៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ ។
៦៖ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ ។
៧៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ។
៨៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ ។
៩៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ ។
១០៖ ឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ ៕

អត្ថបទ ៖ វងសុភ័ក្ត្រ រួបភាព ៖ ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation